ខ្មែរ ជួយ ខ្មែរ ! Vj ping ចំណាយទឹកប្រាក់ផ្ទាល់ខ្លួនជិត120.000$$ ទិញអាកុលលៀងដៃចំនួន35000ដប់ដេីរចែកឲ្យប្រជាពលរដ្ឋតាមផ្លូវ (មានវិដេអូ)
ស៊ីហៀង
-

ប្រិយមិត្តជាទីមេត្រីបងប្អូនច្បាស់ជាបានជ្រាបហើយថា នៅក្នុងពេលបច្ចុប្បន្ននេះមនុស្សនៅលើពិភពលោកបានកំពុងតែមានក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពី ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដែលមានឈ្មោះថា វីរ៉ុស កូរ៉ូណា ឬ ហៅបានម្យ៉ាងទៀតថា កូវីដ១៩ ដោយវីរ៉ុសមួយនេះវាមានភាពកាចសាហាវខ្លាំងណាស់ ព្រោះវាបានសម្លាប់មនុស្សរាប់សែននាក់មកហើយនិងមានអ្នកកំពុងឆ្លងរាប់សែននាក់ដូចគ្នា នៅលើពិភពលោក ។

យ៉ាងណាមិញបន្ទាប់ពីបានឃើញប្រទេសជាតិកំពុងតែទទួលរងនៅការវាយប្រហារពីសំណាក់ វីរ៉ុស កូរ៉ូណា ឬ កូវីដ១៩ នេះរួចបានធ្វើឲ្យអ្នកលក់អនឡាញរូបសង្ហារនិងពូកែលេងពាក្យសម្តីម្នាក់ គឺលោក VJ Ping ដោយលោកបានចំណាយទឹកប្រាក់ផ្ទាល់ខ្លួនរបស់លោកជិត120,000$$ យកទៅទិញអាកុលសម្លាប់មេរោគចំនួន3,5000 ដបយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើងដោយឥតគិតថ្លៃ។

សកម្មភាពនេះបានបង្ហាញពីទឹកចិត្តដ៏ជ្រះថ្លាបំផុតរបស់លោក ដែលលោកបានរួមចំណែកក្នុងការជួយទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលនៃវីរ៉ុស កូរ៉ូណា នេះកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជាយើង ៕

តោះសូមបងប្អូនទៅទស្សនាសកម្មភាពនៃការចុះចែកទឹកអាកុលរាប់មុឺនដបរបស់ លោក VJ Ping នៅក្នុងវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖