គេល្បីធ្វើអីក៏សម ! តារា TIK TOKដ៏ល្បីម្នាក់ បានឆ្លង វីរ៉ុស កូរ៉ូណា បន្ទាប់ពីលេងល្បែងកម្សាន្ត លិឍគែមចានបង្គន់សាធារណៈ
ស៊ីហៀង
-

ដូចដែលមនុស្សគ្រប់គ្នាបានដឹងស្រាប់មកហើយថា វីរ៉ុសកូរូណាគឺជាមេរោគដ៏កាចសហាវមួយដែលបានកំពុងនឹងឆ្លងពាសពេញពិភពលោក ព្រមទាំងបានឆក់យកជីវិតមនុស្សជាច្រើនរួចមកហើយនៅជុំវិញពិភពលោកផងដែរ។

កាលពីពីរបីថ្ងៃមុនមានរឿងគួរឱ្យហួសចិត្តមួយចំពោះតារា TIK TOK ម្នាក់ដែលមានឈ្មោះថា ហ្គេយ៍ សានម៉ាន់ដេស៍(Gay ShawnMendes)ដែលត្រូវបានគេស្គាល់ឈ្មោះហៅក្រៅថា ឡាស៍(Larz) ដោយរូបគេបានលេងល្បែងកម្សាន្ដមួយដែលត្រូវបានគេឱ្យឈ្មោះថា Coronavirus Challengeដោយបុរសរូបនេះបានលិឍគែមចានបង្គន់សាធារណៈក្នុងន័យសើចចំអកចំពោះការផ្ទុះឡើងនៃមេរោគនេះផងដែរ ដោយរូបគេបានគិតថាជំងឺនេះមិនងាយឆ្លងដូចដែលមនុស្សគ្រប់គ្នាបានអះអាងនោះទេ។ បន្ទាប់មករូបគេបានផុសវីដេអូមួយនេះនៅក្នុងបណ្ដាញសង្គមTIK TOK ដែលគេបានស្គាល់ថាវាជាហ្គេមដ៏ពេញនិយមមួយនៅលើបណ្ដាញសង្គមមួយមួយនេះផងដែរ។

ទោះយ៉ាងណាក៏ដោយ ប៉ុន្មានថ្ងៃក្រោយមក យោងតាមគណនីTwitterមួយមានឈ្មោះថាPardes Seleh បានបញ្ជាក់លោកហ្គេយ៍ ត្រូវបានគេបញ្ជាក់ថាគាត់បានធ្វើតេស្ត៍មានភាពវិជ្ជមានចំពោះវីរុសនេះ ដោយឥលូវនេះរូបលោកកំពុងតែត្រូវបានគេដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យផងដែរ ។

គួរបញ្ជាក់ផងដែរថា វីរុសកូវីដ១៩នេះ អាចរស់នៅលើផ្ទៃទង់ដែងរហូតដល់ទៅ ៤ម៉ោង លើក្រដាសកាតុងឬ ក្រដាសកេសរហូតដល់២៤ម៉ោង រស់នៅលើថង់ផ្លាស្ទិចនិងដែកដល់ទៅ៧២ម៉ោង ជាពិសេសភាគល្អិតរបស់វាអាចរស់នៅលើអាកាសរហូតដល់ច្រើនម៉ោងផងដែរ ក្នុងពេលឥលូវ មេរោគមួយនេះបានសម្លាប់មនុស្សជាង ២០.០០០ នាក់នៅទូទាំងពិភពលោក ៕ ប្រភពNews18

សម្រួលអត្ថបទដោយ៖SOEUR.