រំភើបណាស់...ឧកញ៉ា ស្រី ចាន់ថន ម្ចាស់ក្រុមហ៊ុន 7NG បានចូលរួមឧបត្ថម្ភថវិការ ជូនដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ចំនួន...
កណ្ដាល៖ លោក ឧកញ៉ា ស្រី ចាន់ថន ម្ចាស់ក្រុមហ៊ុន 7NG បានចូលរួមឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តកណ្ដាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ជំងឺ COVID-19 ដែលកំពុងរាតត្បាតនៅជុំវិញពិភពលោក។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kong Sophorn បានបង្ហោះសារថា "ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល សូមថ្លែងអំណរគុណ លោកឧកញ្ញ៉ា ស្រី ចាន់ថន ដែលបានជួយឧបត្ថម្ភ ថវិកា ១មុឺនដុល្លារ ក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាល នៃជំងឺcovid-19 ក្នុងខេត្តកណ្ដាល។

គឺសបញ្ជាក់អោយឃើញពីទឹកចិត្តនិងសកម្មភាពមនុស្សធម៌យ៉ាងថ្លៃថ្លា និងទាន់ពេលវេលា។ សូមអំពាវនាវ ដល់សប្បុរសជនជិតឆ្ងាយទាំងអស់ បន្តជួយឧបត្ថម គាំទ្រដល់រដ្ឋបាលខេត្តកណ្តាល សំរាប់ទៅជួយបងប្អូនក្រុមការងារខេត្តនិងប្រជាពលរដ្ឋ ខេត្តកណ្ដាល"។





ប្រភព៖ Kong Sophorn
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។