អំឡុងពេលដែលវីរុស Covid-19បានរីករាលដាលនៅពាសពេញពិភពលោក ប្រជាជនទូទាំងពិភពលោកបានរិះរកមធ្យោបាយផ្សេងៗដើម្បីការពារខ្លួនរបស់ពួកគេពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះព្រមទាំងការអនុវត្តន៍តាមសេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោក ក៏ដូចជាការលាងសម្អាតដៃ ជាញឹកញាប់និងសម្អាតផ្ទៃវត្ថុនានាផងដែរ។
យោងតាមគេហទំព័រព័ត៌មានទួរគី Daily Sabah បាន ឲ្យដឹង ថាមនុស្សរាប់សិបនាក់បាន ផឹកអាល់កុលសុទ្ធក្នុងការប៉ុនប៉ងការពារខ្លួនពីវីរុស Covid-19 ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ជាអកុសលមនុស្ស៣០នាក់បានបាត់បង់ជីវិតនិងមនុស្ស២០នាក់ទៀតត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
យោងតាមអាជ្ញាធរក្នុងស្រុកបានឱ្យដឹងថាមនុស្សទាំងនោះបានជូតអេតាណុល(C2H5OH) នៅលើខ្លួនរបស់ពួកគេ មុនពេលដែលពួកគេចាប់ផ្ដើមផឹកអាល់កុលចូលទៅក្នុងខ្លួន ដោយជឿជាក់ថាវាអាចសម្លាប់មេរោគបាន អាជ្ញាធរបានបញ្ជាក់ផងដែរថាអាល់កុលអាចសម្លាប់មេរោគបានតែផ្នែកខាងក្រៅតែប៉ុណ្ណោះ។
គួរចំណាំដែលថាហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់យ៉ាងហោចណាស់មានមនុស្ស ១៩៤ នាក់បានស្លាប់ហើយមនុស្សជាង ១.០០០ នាក់បានពុលចាប់តាំងពីថ្ងៃទី ៦ខែមីនាដោយសារតែ យល់ច្រឡំនៅក្នុងការផឹកអាល់កុលនេះផងដែរ៕ប្រភព WORLDOFBUZZ
សម្រួលអត្ថបទដោយ៖SOEUR.