រំភើបណាស់...ចោម ច័ន្ទ បរិច្ចាគថវិការ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺ COVID-19 ចំនួន...
ស៊ីហៀង
-

ខណៈពេលដែលវត្តមានវីរុសកូវិដ១៩ បានមកដល់ស្រុកខ្មែរ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាវីរុសមួយនេះ ។ នាពេលបច្ចុប្បន្ន មានចំនួនអ្នកផ្ទុកវីរុសកូវីដ នៅប្រទេសកម្ពុជាមានចំនួនជាង៩០នាក់ហើយ។

ដោយឡែកក៏មានបងប្អូនជាច្រើន បានចូលរួមបរិច្ចាគថវិការផ្ទាល់ខ្លួន តាមដែលខ្លួនអាចធ្វើបាន មិនថាតិចឬច្រើននោះទេ គឺគាត់បានចូលរួមជាបន្តបន្ទាប់។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកហេង ឡុង បានបង្ហោះសារឲ្យដឹងថា "សូមគោរពអរគុណដល់អ្នកនាង ចោម ច័ន្ទ (បងស្រី ដេននីក្វាន់) ដែលបានបរិច្ចាគទឹកប្រាក់ 1,000ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា"៕

ប្រភព៖ Heng Loong