អបអរសាទរ...ក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យកម្ពុជា ពេលនេះបុរសចំណាស់ជនជាតិខ្មែរ ម្នាក់ដែលឆ្លងជំងឺកូវីដ១៩ ដំបូងនៅខេត្តកោះកុង បានជាសះស្បើយ និងបាន...
ស៊ីហៀង
-

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត មន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានជូនដំណឹងល្អ សម្រាប់ក្រុមគ្រួសារក៏ដូចជាជនរួមជាតិទាំងអស់ឲ្យបានជ្រាបថា បុរសចំណាស់ជនជាតិខ្មែរវ័យ៥៧ឆ្នាំដែលឆ្លងជំងឺកូវីដដំបូងនៅខេត្តកោះកុង វិលត្រឡប់ទៅផ្ទះនៅខេត្តកំពតវិញហើយ ក្រោយព្យាបាលជាសះស្បើយ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ BTV Cambodia បានធ្វើការបង្ហោះសារឲ្យដឹងថា " រដ្ឋបាលខេត្ត មន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យបុរសចំណាស់ជនជាតិខ្មែរវ័យ៥៧ឆ្នាំដែលឆ្លងជំងឺកូវីដដំបូងនៅខេត្តកោះកុង វិលត្រឡប់ទៅផ្ទះនៅខេត្តកំពតវិញហើយ ក្រោយព្យាបាលជាសះស្បើយ"។

ជាមួយគ្នានោះផងដែរ ក៏មានការសាទរ និងថ្លែងអំណរគុណជាខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋទៅកាន់ ក្រុមគ្រូពេទ្យ​ ក្នុងការមើលថែ​ បានយ៉ាងល្អ សម្រាប់អ្នកជំងឺ និងសូមអរគុណចំពោះទឹកចិត្តដ៏ល្អមួយនេះ ដែលមិនលះបង់ពួកគាត់ចោល ឲ្យរស់នៅក្នុងស្ថានភាពលំបាកតែម្នាក់ឯង៕

ប្រភព៖ BTV Cambodia