ឯកឧត្តម ពេជ្រ ស្រស់ សុំជំទាស់ដាច់អហង្ការ ក្នុងការទទួលយកបរទេស ដែលផ្ទុកនូវមេរោគ COVID-19 មកពីក្រៅប្រទេស ហើយព្យាបាលមិនគិតថ្លៃ ព្រោះថា...
ស៊ីហៀង
-

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តមពេជ្រ ស្រស់ បានប្រកាសថា សុំជំទាស់ដាច់អហង្ការតែម្តង ដោយហេតុ ថាគួរប្រទេសដែលទទួលឲ្យជន បរទេសនោះចូលទៅកំសាន្តនៅ ក្នុងប្រទេសរបស់ខ្លួនជាអ្នកទទួលខុសត្រូវទាំងស្រុង ដោយសារតែ ជនបរទេសនោះបានបង់នូវសេវា ផ្សេងៗដល់ប្រទេសនោះក៏ដូចជា បានចំណាយផ្សេង ៗ ផងដែរ ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកបានរៀបរាប់ថា "បើយកចិត្តធម៌មានលើជនបរទេស នេះ មកសាបព្រួសលើជនជាតិខ្មែរ ដែលជំពាក់ធនាគារវិញ គឺ មិនដឹង ថាពួកគាត់រីករាយ និង ថ្លែងអំណរ គុណដល់រដ្ឋាភិបាលប៉ុណ្ណាទេ មិន ចាំបាច់សងបំណុលជំនួសពលរដ្ឋ ទេសុំតែពន្យាពេលការបងបំណុល មួយរយៈពេលខ្លីទៅ គឺវាគ្រប់គ្រាន់ ពេកហើយក្នុងកាលៈទេសៈនេះ ។ ហើយការទទួលយកបរទេសមាន ផ្ទុកនូវមេរោគ COVID-19 មកពី ក្រៅប្រទេស ហើយព្យាបាលមិន គិតថ្លៃនេះ គឺរូបខ្ញុំផ្ទាល់សុំជំទាស់ដាច់អហង្ការតែម្តង ដោយហេតុ ថាគួរប្រទេសដែលទទួលឲ្យជនបរទេសនោះចូលទៅកំសាន្តនៅ ក្នុងប្រទេសរបស់ខ្លួនជាអ្នកទទួល ខុសត្រូវទាំងស្រុង ដោយសារតែ ជនបរទេសនោះបានបង់នូវសេវា ផ្សេងៗដល់ប្រទេសនោះក៏ដូចជា បានចំណាយផ្សេង ៗ ផងដែរ ។ ពេជ្រ ស្រស់ ២៧/០៣/២០២០"។

ប្រភព៖ Pich Sros - ពេជ្រ ស្រស់