ស្របពេលដែលពិភពលោកកំពុងតែជួបប្រទះ នឹងការផ្ទុះរីករាលដាលនៃវីរុសកូវីដ១៩ ពេញពិភពលោក បែរជាប្រទេសឥណ្ឌូនេស៊ី ជួបគ្រោះមហន្តរាយ ផ្ទុះភ្នំភ្លើងមេរ៉ាពី ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៏មាន worldofbuzz បានធ្វើការផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ។
ងាកមកក្រលេកមើលនៅប្រទេសឥណ្ឌូនេស៊ីឯណេះវិញភ្នំភ្លើងមេរ៉ាពីដែលត្រូវបានគេស្គាល់ថាជាភ្នំភ្លើងដ៏សកម្មបានផ្ទុះឡើង ដោយបានជះផេះកម្ពស់៦០០០ម៉ែត្រចូលទៅក្នុងអាកាសដែលនេះជាការផ្ទុះជាលើកទីពីរដ៏ធំនៅក្នុងខែនេះ ដោយធូលីផេះបានគ្របណ្ដប់ទៅលើទីក្រុង Yogyakarta និងទីក្រុងSolo។
យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ មិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីការខូចខាតដែលបណ្តាលមកពីការផ្ទុះនេះនៅឡើយទេ។
គូរឱ្យកត់សម្គាល់ផងដែរថា កាលពីឆ្នាំ២០១០នៅក្នុងប្រទេសឥណ្ឌូនេស៊ីមានការផ្ទុះភ្នំផ្លើងដ៏ធំខ្លាំងក្លាមួយដែលបានសម្លាប់មនុស្សជាង៣០០នាក់និងប្រជាជនចំនួន២៨០.០០០នាក់ត្រូវបានបង្ខំឱ្យជម្លៀសចេញពីតំបន់គ្រោះថ្នាក់នោះ។
ហើយខាងក្រោមនេះជាវីដេអូដែលបានថតដោយប្រជាជននៅតំបន់នោះ៖
សម្រួលអត្ថបទដោយ៖SOEUR.
ប្រភព ៖ worldofbuzz