នៅមុននេះបន្តិច មានបងប្អូនជាច្រើន បានចូលរួមចែករំលែក ក្តីស្រលាញ់ និងដើម្បីជួយដល់បងប្អូនដែលកំពុងតែជួបការលំបាក នានា ពិសេសគឺវីរុសកូវីដ១៩ ដែលកំពុងតែមានវត្តមាននៅប្រទេសកម្ពុជាយើងនេះ ក៏មានបងប្អូនជាច្រើន បានចែកស្បៀងដូចជាមី អង្ករ ម៉ាស់ ទឹកលាងដៃ ដើម្បីជាការពារខ្លួន។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារយ៉ាងរំភើបពីប្រជាពលរដ្ឋ ខ្មែរយើង ដែលបានធ្វើការចែករំលែកក្តីស្រលាញ់ ពិសេសគឺការជួយជាស្បៀងសម្រាប់ជូនបងប្អូនដែលកំពុងតែជួបនូវបញ្ហានានា ។ នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "បេះដូងមនុស្សធម៌ និងវប្បធម៌នៃការចែករំលែក កំពុងកើតមាន លើប្រជាជនកម្ពុជា យើងអរគុណ អរគុណខ្លាំងណាស់ ចំពោះការជួយគ្នា ក្នុងគ្រាលំបាក"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានបង្ហាញក្តីស្រលាញ់ និងការកោតសរសើរចំពោះទឹកចិត្តរបស់បងប្អូនខ្មែរយើង ដែលបានចែករំលែក ស្បៀង ជូនដល់ជនទីទាល់ក្រ ដែលពួកគាត់កំពុងតែជួបនូវការលំបាននាពេលនេះ៕

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ