ខ្មែរជួយខ្មែរ...ចែកមី ចែអង្ករ ត្រីខ ដល់បងប្អូនដែលជួបនូវការខ្វះខាត ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជាមួយនឹង កូវីដ១៩...
ស៊ីហៀង
-

ក្នុងពេលដែលបងប្អូនខ្មែរជាច្រើន គាត់មានការលំបាក មានបងប្អូន​ខ្មែរយើងជាច្រើន បានចែករំលែកក្តីស្រលាញ់ និងចែករំលែកភាពកក់ក្តៅ ដោយការដើរចែកម៉ាស់ ចែកអាល់កុល ចែកជែល លាងដៃ ដល់បងប្អូនក្រីក្រ ដែលមិនមានសមត្ថភាពទិញប្រើ ដោយសារតែវីរុសចង្រៃ កូវីដ១៩ នេះឯង។

ដើម្បីចូលរួមចំណែកនៅក្នុងការទប់ស្កាត់ ក៏ដូចជាជួយដល់បងប្អូន ដែលជួបនូវការលំបាក មានជីវភាពខ្សត់ខ្សោយ អាចទទួលយកអង្ករបាន នៅចំណុចផ្សារកណ្តាល ឬ អូឬស្សី ដែលជាចំណុចបងប្អូនយើងគាត់មានការខ្វះខាតខ្លាំង ពិសេសគឺលោកពូធាក់ស៊ីក្លូ តែម្តង ដែលគាត់មិនអាចធ្វើអ្វីបាន។ ជាក់ស្តែងបានធ្វើការចែកអង្ករ ចែកមី ដល់បងប្អូន ដែលគាត់មានជីវភាព​ ខ្សត់ខ្សោយ បានយកទៅហូប ក្នុងអំឡុងពេលនេះ។ 

ដោយឡែកមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ព្រាននារី FC បានបង្ហោះរូបភាពជាច្រើនសន្លឹកអំពីសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋ បានអញ្ជើញមកទទួលយកអង្ករពីកន្លែងគាត់ ដោយក្នុងនោះ អង្ករ មី ត្រីខជាដើម ។  "សំរាប់យប់នេះ ☺️☺️☺️មានបងៗណាស្គាល់អុំៗ ពូមីង ដែលខ្វះខាតអាចអោយគាត់មកយកបាន ❤️??❤️"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានបង្ហាញការពេញចិត្ត ចំពោះទង្វើរដ៏ល្អរបស់ពួកគាត់ ពិសេសពាក្យថាខ្មែរជួយខ្មែរ ពិតជាមិនខុសនោះទេ គឺខ្មែរយើងអាចធ្វើបាន អាចចែករំលែកបាន អាចផ្ដល់ជូនបាន ដល់បងប្អូនខ្មែរយើង៕

ប្រភព៖​ ព្រាននារី FC