កូនប្រុសកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កាន់តែមើលកាន់តែ Cute កាន់តែមើលកាន់តែដូចប៉ាៗម៉ង
ស៊ីហៀង
-

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី បានចាប់ដៃគ្នាសាងគ្រួសារមួយ យ៉ាងមានសុភមង្គល ធ្វើឲ្យមហាជនពិតជាមានការស្ងប់ស្ងែងជាខ្លាំង ។ បន្ទាប់ពីបានចាប់ដៃគ្នាសាងគ្រួសារមួយដ៏កក់ក្តៅហើយនោះ អ្នកនាង និងស្វាមី ក៏ទទួលបានកូនប្រុសម្នាក់ ដែលមានឈ្មោះថា  អ៊ឹង បញ្ញាបុត្រ ដែលពេលនេះគឺកាន់តែគួរឲ្យខ្នាញ់ឡើង ព្រោះតែមុខមាត់របស់គាត់។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះ គឺមុខមាត់របស់ក្មេងតូចដ៏គួរឲ្យស្រលាញ់ម្នាក់នេះ កំពុងតែធ្វើឲ្យមហាជន ពិនិត្យម្តងហើយម្តងទៀត ថាស្រដៀងទៅនរណា កាត់ទៅម្តាយ ឬ លោកឪពុកច្រើនជាង។ ក្មួយប្រុសអ៊ឹង បញ្ញាបុត្រ ដែលមានអាយុត្រឹមតែជិត ៥ ខែប៉ុណ្ណោះ ហៅ ឆលី ក៏បានបង្ហាញយ៉ាងច្បាស់ថាមុខមាត់ពិតជាដូចលោកឪពុកខ្លាំងណាស់។

ចំណងដៃកូនប្រុសម្នាក់ពិតជាធ្វើឲ្យគ្រួសាររបស់អ្នកនាង កាន់តែមានសុភមង្គលទ្វេរដង ។ បើយើងក្រឡេកទៅលើអ្នកវិញម្តាយរបស់ ឆលី វិញ គឺសម្រស់នៅតែស្រស់ស្អាតដដែល គ្មានអ្វីប្រែប្រួលបន្តិចសោះ ហើយនៅពេលនេះអ្នកនាងក៏បានវិលត្រឡប់ចូលសិល្បៈវិញដែរ និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង៕

ប្រភព៖ Aok Sokunkanha - ឱក សុគន្ធកញ្ញា