នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ នៅលើផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហោះសារថា "នៅថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០២០ ខេត្តបាត់ដំ បង មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់កេីតឡេីង លើស្រុកចំនួន០៤និងក្រុងចំនួន០១គឺស្រុករុក្ខគីរី ស្រុកសំពៅលូន ស្រុកគាស់ក្រឡ ស្រុកមោងឫស្សីនិងក្រុងបាត់ដំបង ជាសរុបមានលំនៅដ្ឋាននិងទីតាំងចំនួន១៧៣ត្រូវបានទទួលរងនូវផលប៉ះពាល់ដោយសាឥទ្ធិពលខ្យល់កន្ត្រាក់នេះ ទោះជាបែបនេះក្តីក៏ឥទ្ធិពលនៃខ្យល់កន្រ្តាក់នេះមិនបានបង្កការប៉ះពាល់ដល់អាយុជីវិតមនុស្សឡេីយ ។

ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះឥទ្ធពលខ្យល់កន្ត្រាក់នេះ ទាំងស្ថិតនៅក្នុងលំនៅដ្ឋានទាំងកំពុងធ្វេីដំណេីរជិត ឆ្ងាយ និងស្នេីដល់មន្រ្តីនគរបាលនៅមូលដ្ឋានចេញ អន្តរាគមន៍ជួយសង្រ្គោះជាបន្ទាន់ជូនប្រជាពលរដ្ឋក្នុងករណីគាត់ជួបបញ្ហាដោយករណីខាងលេីឬករណីយថាហេតុផ្សេងៗទៀត៕






ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង