ទីក្រុងម៉េល៖ អង្គការភេរវករអ៊ីស្លាម (IS) បានអះអាងថាកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានបើកការវាយប្រហារលើកដំបូងនៅលើសារធារណរដ្ឋម៉ាល់ឌីវដោយបានដុតបំផ្លាញទូកចំនួន ៥ ដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលក្នុងតំបន់។ គេនិយាយថាក្រុម IS កំពុងតែធ្វើការសងសឹកប្រឆាំងនឹងអាជ្ញាធរក្នុងការស៊ើបអង្កេតការជួញដូរគ្រឿងញៀននិងអំពើភេរវកម្មសាសនារបស់ក្រុមមួយនេះ។
ការផ្សព្វផ្សាយតាមអ៊ិនធើណេតរបស់ក្រុមរដ្ឋឥស្លាម( IS )គឺ“ Al-Naba” បាននិយាយថាពួកសកម្មប្រយុទ្ធរបស់ខ្លួនបានដុតទូកចំនួន ៥ នៅលើកោះមួយនៅឯ South Ari Atoll ។ ប្រព័ន្ធផ្សព្វផ្សាយម៉ាល់ឌីវបានបញ្ជាក់ថាទូកជាច្រើនត្រូវបានឆេះហើយអាជ្ញាធរបានចុះបញ្ជីឧប្បត្តិហេតុនេះថាជាការដុតផ្ទះដោយមានគោលបំណងសងសឹកប្រឆាំងនឹងអាជ្ញាធរដើម្បីធ្វើការស៊ើបអង្កេត ក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងរបួសឡើយ។
កាលពីដើមឆ្នាំនេះជនជាតិចិនពីរនាក់និងអូស្ត្រាលីម្នាក់ត្រូវបានចាក់សម្លា ប់ដោយក្រុមIS នៅក្នុងប្រទេស ហើយក្រុម IS ចំនួន ៣ នាក់ត្រូវបានចាប់ខ្លួន ទោះយ៉ាងណាក្រុមមន្ត្រី IS បានរុញច្រានចោលនូវការចោទប្រកាន់ និងមិនមានការទទួលខុសត្រូវចំពោះរឿងនេះឡើយ។ ប្រភពOrientaldialy
សម្រួលអត្ថបទដោយ៖SOEUR.