ម៉ាឡេស៊ី៖ បើទោះបីជាមានការទប់ស្កាត់នូវវីរុសកូវីដ១៩ក៏ដោយក៏ការរីករាលដាលនៅតែមានការកើនឡើងនិងមានអ្នកជាសះស្បើយក៏ដោយ ក្នុងនោះផងដែរក៏មានការបញ្ចូនវេជ្ជបណ្ឌិតចំនួន៨នាក់ដែលមកពីប្រទេសចិនចូលមកចូលរួមសហការក្នុងការផ្ដល់ជំនួយដល់ប្រទេសមួយនេះ។
យោងតាមគណនីហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំប្រទេសម៉ាឡេស៊ីបានប្រកាសថាអំពីការមកដល់នៃក្រុមគ្រូពេទ្យរបស់ប្រទេសចិននៅក្រោមផ្ទាំងស្លាកថា (ចិននិងម៉ាឡេស៊ីរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩)។
នៅក្នុងកាយវិការដ៏សប្បុរសនេះទទួលបានសារគាំទ្រពីប្រជាជនម៉ាឡេស៊ីជាច្រើន និងបានថ្លែងអំណរគុណចំពោះគ្រូពេទ្យទាំងនោះ។
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Datuk Seri និងវេជ្ជបណ្ឌិត Wee Ka Siong បាននិយាយថាឯកអគ្គរដ្ឋទូតចិនលោក Bai Tian បានពាំនាំដំណឹងល្អមួយនេះនៅពេលពួកគេបានជួបប្រជុំគ្នានៅឯការិយាល័យរបស់គាត់នៅទីក្រុង Putrajaya ។
ក្នុងដំណើរទស្សនកិច្ចរបស់លោកឯកអគ្គរដ្ឋទូតបាននាំយកដំណឹងល្អ ដែលបានបញ្ជាក់ថាអ្នកជំនាញវេជ្ជសាស្ត្រទាំង ៨ រូបនឹងធ្វើដំណើរមកដល់ប្រទេសម៉ាឡេស៊ីនៅថ្ងៃសៅរ៍ (ថ្ងៃនេះ) ដើម្បីចែករំលែកជំនាញនិងជោគជ័យរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ។
លោកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសម៉ាឡេស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះដោយបន្ថែមថាចិននឹងឈរជាមួយម៉ាឡេស៊ីជានិច្ចដើម្បីកម្ចាត់វីរុសនេះ។
យោងតាមលោកអគ្គនាយកសុខាភិបាលលោក Datuk និងវេជ្ជបណ្ឌិត Noor Hisham Abdullah បានអោយដឹងថាក្រុមគ្រូពេទ្យជំនាញនឹងផ្តល់ជំនួយដល់ប្រទេសម៉ាឡេស៊ីនិងណែនាំនូវវិធានការណ៍នានាទៅដល់មន្ទីរពេទ្យក្នុងប្រទេសម៉ាឡេស៊ីក្នុងការដោះស្រាយការផ្ទុះឡើងនៃវីរុសមួយនេះ៕ ប្រភពworldofbuzz
សម្រួលអត្ថបទដោយ៖SOEUR.