ត្រឹមតែរយះពេល២៤ម៉ោងសហរដ្ឋមានឆ្លងវីរុសកូវីដ១៩រហូតដល់ 32,000 នាក់
ស៊ីហៀង
-

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថាមនុស្សចំនួន ១៣៩.៥១៥ នាក់បានស្លា ប់ដោយសារវីរុសកូវីដ១៩ នៅទូទាំងពិភពលោកខណៈចំនួនករណីដែលឆ្លងសរុបមានដល់ ២.០៧៨ លាននាក់។

នេះបើយោងតាមសកលវិទ្យាល័យJohns Hopkins សហរដ្ឋអាមេរិកបានចុះបញ្ជីករណីនៃអ្នកឆ្លងមេរោគកូវីដថ្មីសរុបចំនួន ៣១.៩០៥ ក្នុងរយៈពេលតែ ២៤ម៉ោងកន្លងមកនេះនិងមានអ្នកស្លាប់ថ្មី ៣.៨៥៧ នាក់។ ហើយចំនួនអ្នកស្លា ប់នៅអាមេរិកសរុបមានចំនួន ៣៧.០៥៥ នាក់ខណៈចំនួនករណីដែលបានបញ្ជាក់នៅក្នុងការឆ្លងសរុបមានដល់ ៧០១.៦១០ នាក់។

យោងតាមសាកលវិទ្យាល័យដដែលបានអោយដឹងថាមកដល់ពេលនេះមានមនុស្សជាង ២,២ លាននាក់បានឆ្លងវីរុសនេះហើយនៅទូទាំងពិភពលោកដែលបណ្តាលអោយមានមនុស្សស្លា ប់ជាង ១៥៤.០០០ នាក់។ រោគរាតត្បាតបានរាលដាលដល់សហរដ្ឋអាមេរិកដែលជាប្រទេសដែលមានការឆ្លងអាក្រក់ជាងប្រទេសដទៃទៀតផងដែរ។

ប្រភព sputnik

សម្រួលអត្ថបទដោយ៖SOEUR.