ករណីនៃការឆ្លងនៃវីរុសកូវីដ១៩នៅប្រទេសសិង្ហបុរីមានការកើនឡើងដល់ 1,426 ករណី
ស៊ីហៀង
-

ក្រសួងសុខាភិបាលប្រទេសសឹង្ហបុរីបានបញ្ជាក់កាលពីថ្ងៃច័ន្ទនូវករណីឆ្លង COVID-19 ចំនួន ១,៤២៦ ករណីទៀតដែលជាចំនួនកើនឡើងជារៀងរាល់ថ្ងៃក្នុងចំនោមពលករបរទេសដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។

អាជ្ញាធរបានគ្រប់គ្រងនិង កាត់បន្ថយការរីករាលដាលនៃវីរុសនិងជំងឺរលាកផ្លូវដង្ហើមថ្មី ទៅលើប្រជាជនសិង្ហបុរីដោយការតាមដាននិងការឃ្លាំមើលយ៉ាងតឹងរ៉ឹងដោយទទួលបានការសរសើរពីអង្គការសុខភាពពិភពលោក។

ប៉ុន្តែជំងឺនេះកំពុងតែរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍ពលករចំណាកស្រុកដ៏ធំដែលបង្ហាញពីអ្វីដែលក្រុមសិទ្ធិមនុស្សនិយាយថាមានលក្ខណៈខ្សោយនៅក្នុងការគ្រប់គ្រង កិច្ចប្រឹងប្រែងទប់ស្កាត់នេះចំពោះពលករ។ អាជ្ញាធរបានបង្កើនការធ្វើតេស្តិ៍សម្រាប់ជំងឺនេះនៅក្នុងអន្តេវាសិកដ្ឋាន។

ក្នុងចំណោមករណីថ្មី ១៦ ករណីគឺជាជនជាតិសិង្ហបុរីរឺជាអ្នករស់នៅអចិន្ត្រៃយ៍។ ចំនួនករណីសរុបក្នុងរដ្ឋមានចំនួន ៨.០១៤ នាក់និងមានមនុស្សស្លាប់ចំនួន ១១ នាក់។ប្រទេសសិង្ហបុរីមានចំនួនករណីឆ្លងជំងឺច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ផ្អែកលើទិន្នន័យផ្លូវការ។ ប្រភពRT 

សម្រួលអត្ថបទ៖SOEUR.