សត្វក៏ឆ្លងដែរ ! សត្វខ្លា ៤ ក្បាលនិងតោ ៣ ក្បាលទៀតឥឡូវបានធ្វើតេស្តវិជ្ជមាននូវវីរុសកូវីដ ១៩ នៅសួនសត្វ Bronx ក្នុងទីក្រុងញូវយ៉ក
ស៊ីហៀង
-


មិនយូរប៉ុន្មានការរាយការណ៍យ៉ាងទូលំទូលាយមួយបង្ហាញថាពូជសត្វខ្លាម៉ាឡេនដែលមានអាយុបួនឆ្នាំឈ្មោះ Nadia បានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុស Covid-19 Coronavirus ដែលមានវាកំពុងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងនៅក្នុងសួនសត្វ Bronx ដ៏ល្បីល្បាញរបស់ទីក្រុងញូវយ៉ក។ ដោយសត្វខ្លានោះមានអាការៈការហើមពីច្រមុះ បំពង់ក និងបំពង់ផ្លូវដង្ហើមបន្ទាប់ពីខ្លានោះត្រលប់មកពីការត្រួតពិនិត្យរកនូវវីរុសនោះ។

ទោះយ៉ាងណាហេតុការណ៍នេះត្រូវបានរាយការណ៍ដោយសារព័ត៌មានNBC ដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉កថាបច្ចុប្បន្ននេះមានសត្វខ្លា ៤ ក្បាលនិងសត្វតោ ៣ ក្បាលទៀតបានធ្វើតេស្តវិជ្ជមានចំពោះវីរុសដូចគ្នានៅក្នុងសួនសត្វ។

យោងតាមមន្រ្តីសួនសត្វបានអោយដឹងថាសត្វខ្លា ៣ ក្បាលទៀតនៅលើភ្នំខ្លានិងសត្វតោ

អាហ្វ្រិក ៣ ក្បាលដែលត្រូវបានដាក់តាំងនោះ វាបានបង្ហាញអាការៈក្អកដោយត្រូវបានគេយកទៅធ្វើតេស្ត៍ហើយបានផ្តល់លទ្ធផលជាវិជ្ជមានសម្រាប់ Covid-19 ។ សត្វខ្លាមួយទៀតដែលមិនបង្ហាញរោគសញ្ញាក៏ត្រូវបានគេធ្វើតេស្ត៍វិជ្ជមានផងដែរ។

ចំពោះការឆ្លងនេះវា ត្រូវបានគេជឿជាក់ថាសត្វទាំងនេះទំនងជាត្រូវបានឆ្លងដោយបុគ្គលិកដែលត្រូវបានឆ្លងមេរោគ asymptomatically ឬបានបង្កើតរោគសញ្ញាតែបន្ទាប់ពីមានអន្តរកម្មនិងការឆ្លងទៅដល់សត្វ៕

ប្រភពworldofbuzz

សម្រួលអត្ថបទដោយ៖SOEUR.