ប្រធានសមាគមសិល្បៈសុវណ្ណភូមិ លោក ម៉ាន់ កុសល សម្រក់ទឹកភ្នែក សូមលំអោនកាយជំរាបលា បងប្អូនទាំងអស់គ្នា លោកអស់លទ្ធភាពនឹងបន្តគាំទ្រល្ខោនស្បែកធំហើយ...មានវិដេអូ
-

ប្រធានសមាគមសិល្បៈសុវណ្ណភូមិ លោក ម៉ាន់ កុសល បានសម្រេចចិត្តចេញពីតួនាទី ដែលខ្លួនស្រលាញ់ជាយូរមកហើយ ដោយមិនដឹងមូលហេតុ ដោយលោកគ្រាន់តែសម្រក់ទឹកភ្នែក និងពោលពាក្យថា សូមលំអោនកាយគោរពលាបងប្អូនទាំងអស់គ្នា។

ប្រធានសមហាគមរូបនេះ បានធ្វើការបង្ហោះវីដេអូចំនួនពីរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក វីដេអូទី១ លោកបាននិយាយជាភាសាខ្មែរ ដើម្បីឲ្យបងប្អូនខ្មែរបានជ្រាប និងទី២ លោកបាននិយាយជាភាសាបរទេស។ 

លោកម៉ាន់ កុសល​ ថា "រូបលោកសូមលំអោនកាយជំរាបលា បងប្អូនទាំងអស់គ្នា លោកមិនមានលទ្ធភាព បន្តសកម្មភាពសិល្បៈរបស់ក្រុមលោកទៀតទេ" ។ លោកបានបន្តទៀតថា "អ្វីដែលលោកចង់បាន គឺចង់ឲ្យកូនខ្មែរគ្រប់រូបស្គាល់ពីអត្តសញ្ញាណខ្លួនឯង និងអ្វីដែលជាតំណាងឲ្យអត្តសញ្ញាណខ្លួនឯង លោកបានធ្វើការរួមចំណែកទ្រទ្រង់ មរតកសិល្បៈវប្បធម៏ខ្មែរ ជាចំណែកមួយរបស់សង្គម លោកធ្វើអស់រយៈពេលជាង៣០ឆ្នាំមកហើយ តែថ្ងៃនេះលោកជម្រាបលា"។

សូមទស្សនាវីដេអូ ទាំងអស់គ្នា៖


ប្រភព៖ Mann Kosal