ក្នុងគ្រោះមានលាភមែន ! ពេលនេះអ្នកស្រី ទ្រី ដាណា ប្រកាសជូនលុយ ជាច្រើនដល់បុគ្គលិកស្រី ដែលមានបញ្ហាជាមួយភ្ញៀវ នៅស្ថានីយ៍ប្រេង PTT..
Heang
-

ករណី អ្នកចាក់សាំងម្នាក់ទាលុយ កន្ទុយ ១០០០រៀលហើយ ត្រូវបានគេថត បង្ហោះ វាយប្រហារស្ថានីយ៍ប្រេងអោយថៅកែ បណ្ដេញបុគ្គលិក នោះចេញពីការងារពេលនេះកំពុងតែផ្ទុះការវែកញ៉ែកខ្លាំងមែនទែនពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ។

យ៉ាងណាមិញនៅក្នុងសាច់រឿងមួយនេះឃើញថា បុគ្គលិកដែលជាអ្នកចាក់សាំងបានទទួលការអាណិតជាច្រើនពីសំណាក់មហាជន ចំណែកភ្ញៀវដែលថត បង្ហោះវាយប្រហារស្ថានីយ៍ប្រេងនោះពេលនេះកំពុងតែត្រូវបានមហាជនរិះគន់ភ្លូកទឹកភ្លូកដីផងដែរ ។ 

ជាមួយគ្នានេះដែរបន្ទាប់ពីបានឃើញបែបនេះអ្នកស្រី ទ្រី ដាណា បានប្រកាសដូច្នេះថា៖ ៖« ខ្ញុំជួយប្អូនស្រីបុគ្គលិកចាក់សាំង 500$។ ខ្ញុំមិនដឹងថាខាងណាខុស ខាងណាត្រូវទេ ខ្ញុំគ្រាន់តែដឹងថាអាណិត ធម្មតាបើជាការតម្រូវយកកន្ទុយថែម គាត់ជាបុគ្គលិកគេក៏ធ្វើតាមគោលការណ៍ដែរ។ ខុសគ្នាត្រឹម ១០០០រៀល អាចយោគយល់គ្នា គួរកុំបង្ហោះវីដេអូអី ឬបើប្អូនស្រីបុគ្គលិកគាត់ខុស មានការយល់ច្រឡំ អាចប្រាប់ទៅម្ចាស់ការ៉ាស់សាំងបាន  បើគាត់បាត់បង់ការងារ ជីវភាពគ្រួសារគាត់ ទៅជាយ៉ាងណា» ។

សូមបញ្ជាក់ផងដែរថា ពេលនេះថៅកែស្ថានីយ៍ប្រេង PTT នៅជុំគ្រៀល ស្រុកទឹកឈូរ ខេត្តកំពត បញ្ជាក់ថា គាត់ មិនបានបញ្ឈប់បុគ្គលិកស្រីនោះទេ ៕