ភ្លេចខ្លួនមិនបានមែនអាចជំងឺមួយនេះ...កូរ៉េខាងត្បូងប្រកាសបិទក្លឹបនិងបាររាត្រី ជាថ្មីម្តងទៀត ក្រោយរកឃើញករណីឆ្លង ជាចង្កោមក្នុងក្លឹបកម្សាន្ត...
ស៊ីហៀង
-

សេអ៊ូល៖  អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រទេសខ្លួនបានរកឃើញអ្នកឆ្លង កូវីដ ១៩ ចំនួន៣៤ករណីថ្មីទៀត ដែលនេះជាតួលេខខ្ពស់បំផុតក្នុងរយៈមួយខែមកនេះ ។ បើតាមការចុះផ្សាយរបស់សារព័ត៏មាន en.yna បានធ្វើការចុះផ្សាយឲ្យដឹងថា ករណីឆ្លងនេះ គឺឆ្លងជាចង្កោម អ្នកដើរក្លឹបកំសាន្តពេលយប់ នៅក្នុងទីក្រុងសេអ៊ូល ស្ងិតនៅក្នុងតំបន់ Itaewon។

បើយើងតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មាន២៦ករណី ជាករណីឆ្លងនៅក្នុងស្រុក និង៨ករណីជាករណីនាំចូល ពីបរទេស។តួលេខថ្មីនេះ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសកើនដល់ ១០,៨៧៤នាក់ ខណៈអ្នកស្លាប់មាន២៥៦នាក់ ហើយការរកឃើញករណី ឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះទៀតសោត គឺជាតួលេខឆ្លងខ្ពស់បផុតចាប់តាំងពីថ្ងៃទី០៩ ខែមេសាមក ។

អាជ្ញាធរកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ម្សិលមិញ បានចេញបញ្ជាឲ្យទីតាំងកម្សាន្ត ដូចជា ក្លឹប កម្សាន្ត និងបារ ផ្អាកអាជីវកម្មភ្លាមៗ ដោយសារវាបណ្តុំនៃការឆ្លងវីរ៉ុស COVID-19 ដែលត្រូវបានគេរកឃើញ នៅក្នុងតំបន់វប្បធម៌ចម្រុះ Itaewon ដែលជាប់ក្បែរទីក្រុង Seoul៕

ប្រភព៖ https://en.yna.co.kr/