ប្រទេសឥណ្ឌូណេស៊ី បានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន ៣៧៨ករណីថ្មី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ១៤,០៣២នាក់ និងអ្នកស្លា ប់កើនដល់..
ស៊ីហៀង
-

ហ្សាការតា៖ នៅថ្ងៃទី១០​ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ឥណ្ឌូណេស៊ី បានប្រកាសថា រកឃើញចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ ចំនួន៣៧៨ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ១៤,០៣២នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។

មន្ត្រីក្រសួងសុខាភិបាល Achmad Yurianto បានឲ្យដឹងថា អ្នកជំងឺ១៤នាក់បន្ថែមទៀត ក៏បានបាត់បង់ ជីវិតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នាំឱ្យអ្នកស្លាប់ដោយសារ COVID-19 កើនដល់ ៩៧៣នាក់។ លោកបន្ថែមថា មកទល់ពេលនេះ អ្នកជំងឺ ២,៦៩៨នាក់ បានជាសះស្បើយឡើងវិញ។

លោកបានបន្ថែមទៀតថា មានមនុស្សជាង ១១៣, ៤៥២នាក់ ត្រូវធ្វើតេស្ត រកវីរុសកូវីដ១៩នេះ៕

ប្រភព៖ reuters