ញូយ៉ក៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៏មាន Sputnik នៅព្រឹកថ្ងៃចន្ទនេះ បានឲ្យដឹងថា អភិបាលរដ្ឋញូយ៉ក លោក អ៊ែនឌ្រូ គ្យូម៉ូ បានផ្ងើរសារទៅកាន់អាជ្ញាធរ និងមន្រ្តីសុខាភិបាលនៅទូទាំងប្រទេស ថាសហរដ្ឋអាមេរិកកំពុងតែមានការព្រួយបារម្ភពីរោគសញ្ញាដ៏ចម្លែកថ្មី មានទំនាក់ទំនងនឹងជំងឺ កូវីដ ១៩ ដែលបានបង្កជំងឺយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យកុមារមួយចំនួនបានស្លា ប់។

លោក Cuomo បាននិយាយថា រោគសញ្ញាដ៏ចម្លែកថ្មីនោះ បានផ្ដាច់ជីវិតកុមារបីនាក់ ក្នុងនោះមានម្នាក់នៅទីក្រុងញូយ៉ក និងពីរនាក់នៅក្នុងតំបន់ វែសត៍ឆេសស្ទឺរ (Westchester) និងតំបន់សាហ្វហ្វូក (Suffolk)។

លោក Cuomo បានបន្ថែមទៀតថា កុមារទាំងបីនាក់ដែលក្មេងជាងគេនោះ គឺមានអាយុ០៥ឆ្នាំ និងមានវ័យជំទង់ ហើយពួកគេសុទ្ធតែមានរោគសញ្ញា រលាកសរសៃឈា ម។ ខណៈពេលនេះ អាជ្ញាធរសុខាភិបាលកំពុងតែធ្វើការតាមដាន និងត្រួតពិនិត្យកុមារ ចំនូន ៨៥នាក់ ដែលមានរោគសញ្ញាពាក់ព័ន្ធនឹង COVID-19 ក៏ដូចជាកំពុងស៊ើបអង្កេត លើករណីកុមារពីរផ្សេងទៀតដែលបានស្លា ប់ផងដែរ។

បើតាមលោក Andrew Cuomo រោគសញ្ញាចម្លែកទាំងនេះមានលក្ខណៈប្រហាក់ប្រហែលនឹងជំងឺ toxic-shock និងកាវ៉ាសាគិ (Kawasaki) ដែលជាប្រភេទជំងឺកើតឡើងជាទូទៅ លើកុមារអាយុក្រោម ០៥ឆ្នាំ និងធ្វើឱ្យរលាកធ្ងន់ធ្ងរដល់បេះដូងកុមារ៕


