អនុប្រធានាធិបតីសហរដ្ឋអាមេរិក មៃ ផេនស៍ សំងំនៅផ្ទះ ក្រោយអ្នកនាំពាក្យរបស់លោកធ្វើតេស្ត៍វិជ្ជមានកូវីដ១៩
ស៊ីហៀង
-

វ៉ាស៊ីនតោន៖ លោក មៃ ផេនស៍ អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចចិត្តនៅផ្ទះដាច់ដោយឡែកពីគេ ក្រោយអ្នកនាំពាក្យរបស់លោកត្រូវបានធ្វើតេស្ដ៍វិជ្ជមានវីរុសកូវីដ១៩កាលពីថ្ងៃសុក្រ ដែលនេះបើយោងតាមការចេញផ្សាយដោយកាសែត CGTN។

ប្រភពនៅឯសេតវិមានបានបង្ហើបថា លោក ផេនស៍ កំណត់ចំនួនមនុស្ស ដែលលោកត្រូវជួបផ្ទាល់។ លោកបានធ្វើតេស្ដ៍ជារៀងរាល់ថ្ងៃ ហើយលទ្ធផលគឹអវិជ្ជមាន។ ការសម្រេចចិត្តស្នាក់នៅផ្ទះ គឺជាវិធានការការពាររបស់លោក ដើម្បីបង្ការការរីកសាយជំងឺទៅកាន់ថ្នាក់ដឹកនាំដទៃ ប្រសិនបើលោកមានផ្ទុកមេរោគ។

ប្រភពដដែលបានបញ្ជាក់ថា ប្រហែលជាប៉ុន្មានថ្ងៃទៀត លោកអនុប្រធានាធិបតីនឹងភ្លេចខ្លួន ហើយធ្វើការប្រាស្រ័យទាក់ទងតាមទម្លាប់ដើមវិញ។

សូមជម្រាបជូនផងដែរថាថ្មីៗនេះ លោក មៃ ផេនស៍ ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីបានទៅសួរសុខទុក្ខអ្នកជំងឺនៅឯមន្ទីរពេទ្យមួយកន្លែង ហើយមិនបានពាក់ម៉ាសកាពារ៕

ប្រភព ៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា