ក្រសួងសុខាភិបាលវៀតណាម៖ ពលរដ្ឋវៀតណាម ចំនួន២៤នាក់ទើបត្រឡប់មកពីរុស្ស៊ី មានផ្ទុកជំងឺ COVID-19
ស៊ីហៀង
-

ហាណូយ៖ នៅព្រឹកថ្ងៃសុក្រ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសឲ្យដឹងថា មានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន២៤នាក់ថ្មីទៀត ដែលករណីទាំងនេះ ត្រូវបានរកឃើញលើពលរដ្ឋវៀតណាម ដែលទើបតែវិលប្រឡប់មកពីប្រទេសរុស្ស៊ីវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNA នៅព្រឹកថ្ងៃសុក្រនេះ។

ពលរដ្ឋវៀតណាមទាំង២៤នាក់ខាងលើ ទើបតែវិលត្រឡប់មកពីប្រទេសរុស្ស៊ីវិញ ហើយត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុក COVID-19 ហើយនៅពេលនេះកំពុងតែស្ថិតនៅដាច់ដោយឡែក តាមដាអាការៈ និងព្យាបាល។

គួរបញ្ជាក់ថា វៀតណាមមិនបានរាយការណ៍ពីករណីឆ្លង COVID-19 នៅក្នុងស្រុក ២៩ថ្ងៃមកហើយ និងបានកត់ត្រាចំនួនអ្នកឆ្លងសរុបទូទាំងប្រទេស ៣១២នាក់ (គ្មានអ្នកស្លាប់) ខណៈច្រើនជាង ៩០ភាគរយនៃអ្នកជំងឺ COVID-19 បានជាសះស្បើយឡើងវិញ៕