គម្រោង«ស្រែសង្គម»៖ ពិនិត្យនិងតាមដានវឌ្ឍនភាពការងារគម្រោងធ្វើស្រែសហគមន៍ដើម្បីគោលដៅសង្គម នៅលើផ្ទៃដី៤០ហិកតាក្នុងឃុំព្រះដាក់ស្រុកបន្ទាយស្រី ដោយមានការចូលរួមដោយផ្ទាល់ពីសំណាក់ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប។

រហូតមកដល់ពេលនេះ ក្រុមការងារបានចាប់ផ្តើមអូសគ្រាប់ពូជស្រូវដោយប្រើឧបករណ៍Tram Seeders ២គ្រឿង ដែលបានអោយខ្ចីពីមន្ទីកសិកម្មខេត្ត ក្រោយពីបានរៀបចំប្រព័ន្ធចែកចាយទឹក ដាក់ជីទ្រាប់បាត និងភ្ជួរបាន២ដងរួចមក។ អ្វីៗបានដំណើរការទៅដោយរលូនតាមផែនការ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលស្រុក ដោយយើងរំពឹងទុកថានឹងប្រមូលផលលើកទីមួយនៅក្នុងខែសីហានាពេលខាងមុខ។ រាល់ការចំណាយរហូតមកដល់ពេលនេះ ត្រូវបានទទួលការឧបត្ថម្ភទាំងស្រុងពីសំណាក់អាជ្ញាធរ កំលាំងស្ម័គ្រចិត្ត និងសប្បុរសជននានា ទាំងពូជស្រូវ គ្រឿងចក្រ កំលាំងពលកម្ម និងជីទ្រាប់បាត។

ជួសមុខអោយប្រជាពលរដ្ឋទីទ័លក្រនៅក្នុងស្រុកបន្ទាយស្រី ដែលជាគោលដៅធំជាងគេនៃគម្រោងនេះ ខ្ញុំបាទសូមថ្លែងអំណរគុណដល់មន្ទីកសិកម្ម យុវជនសសយក និង សប្បុរសជនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមគាំទ្របុព្វហេតុដ៏មានអត្ថន័យនេះ និងធ្វើអោយគម្រោងនេះអាចដំណើរការទៅបានរហូតមកដល់ពេលនេះ ៕ #ស្រែសង្គម #ព្រះដាក់











