ប្រិយមិត្តជាទីមេត្រីបើយោងទៅតាមការផុសរបស់គណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានធ្វើការផុសយ៉ាងដូច្នេះថា ៖
ខេត្តព្រះសីហនុ នឹងមានមហាវិថី៣បន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍ នឹងលើកកម្ពស់សោភ័ណ្ឌភាព
១.មហាវិថីរាម
២.មហាវិថីឆ្នេររាម
៣.មហាវិថីជំទាវម៉ៅ
ផ្លូវថ្មីទាំង៣៤ខ្សែ ជាផ្លូវដ៏ប្រណិត ដែលចែកចេញជា៣ប្រភេទ
១.មហាវិថី
២.វិថី
៣.អនុវិថី

ចំពោះមហាវិថីមានចំនួន៣ខ្សែរ គឺមានទទឹងផ្លូវរហូតដល់៥០ម៉ែត្រ ចំពោះវិថីវិញ មានទទឹង ២០ទៅ៤០ម៉ែត្រ រីឯអនុវិថី មានទទឹង ពី៨ ទៅ ៤០ម៉ែត្រ ហើយផ្លូវទាំងអស់ មានទ្រូងផ្លូវនឹងចិញ្ចើមផ្លូវ សម្រាប់អ្នកដំណេីរ និងកង់ម៉ូតូ មានគំនូសចរាចរណ៍ត្រឹមត្រូវ អំពូលភ្លើងបំភ្លឺផ្លូវ នឹងមានបំពាក់កាម៉ារ៉ាសុវត្ថិភាពតាមដងផ្លូវផងដែរ ។

ផ្លូវនេះត្រូវប្រើរយៈពេលក្នុងការសាងសង់ត្រឹមតែ៨ខែតែប៉ុណ្ណោះ ។ ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មីក្នុងពេលឆាប់ៗដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ និងអ្នកវិនិយោគនានា ៕

