ចុមខ្លាំងបាត់...ជិះម៉ូតូមកស្ទាក់ពីមុខរថយន្ត រួចយកដុំថ្មទៅគប់បំបែកកញ្ចក់រថយន្ត ហើយជិះម៉ូតូចេញទៅធ្វើមិនដឹង​ ចុងក្រោយនៅតែរត់មិនរួចពីដៃសមត្ថកិច្ច...
-

កណ្តាល៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចក្រុងតាខ្មៅ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិ ង្ស ាដោយចេតនា បណ្តាលឲ្យបែកកញ្ចក់រថយន្តចំថ្ពាល់ឆ្វេង និងធ្វើឲ្យមនុស្សរងរបួសជាទម្ងន់ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច ភូមិលេខ១ ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះថា ទ្រៀង កែវចរណៃ ហៅម៉ៅ ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

ចំណែកជនរងគ្រោះមានឈ្មោះថា ឆែម វី ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តឈ្នួលមានទីលំនៅ ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៍ក្រហម គ្មានស្លាកលេខ ទៅឈប់ចាំរថយន្តជនគ្រោះបើកពីត្បូងទៅភ្នំពេញ លុះរថយន្តបើកដល់ចំណុចភូមិលេខ១ក សង្កាត់ស្វាយរលំ ជនសង្ស័យបានបើកម៉ូតូស្ទាក់ពីមុខរថយន្តរួចយកដុំថ្មទៅគប់បំបែកកញ្ចក់រថយន្តបណ្តាលអោយត្រូវចំថ្ពាល់ឆ្វេង រួចក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយមកសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕