សេចក្តីបំភ្លឺពីបង ស្រី នៅ ពិសី ! ទាក់ទិន វិដេអូ ហិ ង្សា លេី ក្មួយ ចាន់ ហុង និង រូបភាព ផ្សេងៗនូវអំពេី មិនគប្បី ជាវិដេអូចាស់។
ចាន់ហុង ជាជនរងគ្រោះ ត្រូវបានមនុស្សធំ ដាក់ថ្នាំ បង្ខំ យកមកប្រេីប្រាស់ ធ្វេីសកម្មភាពលួច រហូត មានបញ្ហា សតិ និងភ្នែក សព្វថ្ងៃ ចាន់ហុងត្រូវបានប្រធានអង្គការ មួយនៃសាសនាគ្រីស្ទ យកទៅរក្សា និងព្យាបាល អោយរៀនសូត្រ និងរស់ក្នុងមណ្ឌល ។

បច្ចុប្បន្ន ចាន់ហុង កំពុងមានភាពប្រសេីរ នៃ សតិ និងសេីចសប្បាយ ជាមួយមិត្តក្នុង មណ្ឌល ហេីយអង្គការ ក៏បានគិតគូរ អនាគតវែងឆ្ងាយ របស់ក្មេង ប្រុសនេះ ក៏សូមអំពាវនាវ អោយមានការលុបចេញរាល់រូបភាព នៃវីដេអូទាំងឡាយ ដែលបង្ករផលមិនល្អ ដល់អនាគតក្មេង ក្នុងពេលខាងមុខ ។

បញ្ចាក់ ចាន់ហុង មិនបានចេញធ្វេីសកម្មភាពអាក្រក់ទៀតឡេីយ ចំណែកវិដេអូ បង្ហោះនៅពេលថ្មីៗនេះ ជារូបភាពចាស់។
ព័ត៌មានចាស់ ចាន់ហុង ធ្លាប់បានបញ្ចូលទៅអប់រំនៅអង្គការ តាប៉ាង នៅក្រុងកំពង់សោម តាមរយៈសមត្ថកិច្ច ក្រោយ ប្រព្រឹត្តបទល្មេីស តែអង្គការនេះ មានការលំបាក ក្នុងការអប់រំ និងព្យាបាលក្មេង បច្ចុប្បន្ន ចាន់ ហុង កំពុងផ្លាស់ប្រែ យ៉ាងប្រសេីរ នៅមណ្ឌលថ្មី៕ ប្រភព៖ ទីក្រុង ប៉ុស្តិ៍
