នៅថ្ងៃនេះឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤,៩៧០នាក់ ដែលជាហេតុធ្វើឲ្យ អ្នកឆ្លងមានការកើនឡើង ជាគំហុក
ញូដេលី៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ តួលេខនៃអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ទៅ ១០០,០០០ករណីហើយ ខណៈចំនួនមនុស្សស្លា ប់ក៏បានកើនឡើងដល់ ៣,១៦២នាក់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចោនស៊ីនហួរ។
នៅក្នុងរយៈពេល ២៤ម៉ោងនេះ ឥណ្ឌាបានរកឃើញ អ្នកឆ្លង COVID-19 ថ្មីៗចំនួន ៤,៩៧០នាក់ ធ្វើឲ្យចំនួនសរុបនៃអ្នកឆ្លង COVID-19 កើនដល់ ១០១,១៣៩ករណី ខណៈអ្នកស្លា ប់វិញមានចំនួន ១៣៤នាក់បន្ថែមទៀត ក្នុងរយៈពេលវេលាដូចគ្នា ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣,១៦៣នាក់។
ក្នុងរយៈពេលនេះ ប្រទេសឥណ្ឌា នៅតែបន្តរកឃើញករណីឆ្លងថ្មីៗ ដែលជាហេតុធ្វើឲ្យប្រជាជន នៅក្នុងប្រទេសមានក្តីព្រួយបារម្ភជាខ្លាំង៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។