បរទេស៖ កងពលទាហានថៃមួយក្រុម បានចេញប្រតិបត្តិការ "Army Delivery" ដោយជិះម៉ូតូដឹកជញ្ជូនអង្ករ ស្បៀងអាហារស្ងួតនិងភេសជ្ជះផ្សេងៗ ជាច្រើនទៀត ដើម្បីផ្គត់ផ្គងដល់អ្នកក្រីក្រ ចាស់ជរា និងអ្នកជំងឺដែលកំពុងតែសម្រាកនៅលើគ្រែ ដោយកំពុងតែរងនូវឥទ្ធិពលនៃវីរុស Covid-19 ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៏មាន 77kaoded ។
បើយោងតាមការចុះផ្សាយសារព័ត៏មានខាងលើបានឲ្យដឹងទៀតថា កងវរសេនាតូចយោធភូមិភាគទី ២ ដោយកងវរសេនាតូចវិស្វករលេខ ២០១ ផ្នែកវិស្វករទី ២ និងកងវរសេនាតូចកាំភ្លើងធំទី ៣ កងវរសេនាធំទី ២៨ នៃកងវរសេនាតូចកងកាំភ្លើងធំបានរៀបចំប្រតិបត្តិការ "ការដឹកជញ្ជូនកងទ័ព" ដែលបានកំណត់ដោយបើកបរម៉ូតូដើម្បីងាយស្រួលនៅក្នុងការចែកស្បៀងអាហារដល់ផ្សេងទៀតដែលកំពុងតែជួបនូវការលំបាក ស្ថិតនៅក្នុងតំបន់ដាច់ស្រយាល។
នៅក្នុងប្រតិបត្តិការនេះ ត្រូវបានមហាជន មានការកោតសរសើរ មិនដាច់ពីមាត់ ចំពោះទង្វើរដ៏ល្អនេះ ពិសេសពេលដែលប្រជាពលរដ្ឋ កំពុងតែជួបនូវការខ្វះខាតនាពេលនេះ៕
ប្រភព៖ 77kaoded