តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលជាតារាស្រីម្នាក់ មានទេពកោសល្យ ទាំងផ្នែកចំរៀងសម័យ បុរាណ បានទាំងអស់ ទើបធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកនាង ល្បីល្បាញ និងមានអ្នកគាំទ្រយ៉ាងច្រើន មិនថាអ្នកក្នុងប្រទេស ឬ ក្រៅប្រទេស គឺទទួលស្គាល់ ទឹកដមសំលេងរបស់អ្នកនាងទាំងអស់។

ជាមួយគ្នានោះផងដែរ អ្នកក៏តែងតែបង្ហាញ និងបង្ហោះរូបភាពជាច្រើន ពាក់ព័ន្ធនឹងបញ្ហារបស់សង្គម ពិសេសគឺរឿង សិល្បៈបុរាណដែលជាចំណងចំណូលចិត្ត និងក្តីស្រលាញ់ ពេញបេះដូង របស់អ្នកនាង ក៏ដូចជាកូនខ្មែរ ទូទាំងប្រទេស។ ដោយឡែក អ្នកនាង ក៏តែងតែបង្ហោះសារ នៅលើបណ្តាញសង្គម របស់ពាក់ព័ន្ធនឹងការសារអប់រំឲ្យកូនខ្មែរចេះស្រលាញ់ សិល្បៈបុរាណខ្មែរយើង ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ អ្នកនាងក៏បានបង្ហោះសារយ៉ាងខ្លី ថា "ត្រូវចាំណាកូន☝️ថាមនុស្សដែលយើងទុកចិត្តបំផុត ក៏ជាមនុស្សដែលគ្រោះថ្នាក់បំផុតសំរាប់យើងដែរ!!!☝️អូនស្អាត(ចាម៉ាក់)"។

ពាក្យមួយឃ្លាបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាហ្វេនៗ មានការពេញចិត្តជាខ្លាំង ព្រោះថា មនុស្សយើងមិនអាចទុកចិត្តនរណាម្នាក់ឲ្យខ្លាំងជាខ្លួនឯងនោះទេ ព្រោះថា សូម្បីតែខ្លួនយើងនៅតែចេះក្បត់ខ្លួនឯង ចុះទម្រាំតែអ្នកដទៃអាចទុកចិត្តបានយ៉ាងមិច៕






