បងប្អូនមួយចំនួនប្រាកដជាបានស្គាល់ DJ Black ដែលលោកជាអតីត ពិធីករ វិទ្យុ ប៉ុស្ត៍107fm ជំនាន់ ជាមួយ ឌីជេ Lion តែមិនគួរណាមកជូបរឿងអកុសលបែបនេះសោះ ។ យោងតាមប្រភពពីបងប្អូនបានឲ្យដឹងថា គាត់ឈ្មោះDJ Black អតីត DJ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៏យ៉ាងធ្ងន់ធ្ងរ បងប្អូនDJ ក៏ដូចជាបងប្អូនខ្មែរយើងទាំងអស់ បើបានស្គាល់សូមជួយដល់គាត់ផង ធ្លាប់ជាអ្នកសិល្បៈមួយរូបតែមិនសូវមានអ្នកស្គាល់ ហើយក៏បាត់មុខ ដោយសារគ្រោះថ្នាក់ ធ្លាក់ខ្លួនរកតែអង្ករមួយគ្រាប់គ្មាន។
.jpg?1590129274)
យ៉ាងណាមិញ តារាកំប្លែងលោក ខាន់ ម៉េ ហៅនាយ ឆ្អឹង បានបង្ហាញការអាណិតអាសូរចំពោះអ្នកសិល្បៈវ័យចំណាស់ គឺDj black ហើយលោកចង់ឲ្យមានការជួយជ្រោមជ្រែងពីសប្បុរសជន ប៉ុន្តែលោកថាព័ត៌មាននេះបានបញ្ចេញច្រើនថ្ងៃហើយពុំមានអ្នកចាប់អារម្មណ៍។
នាយឆ្អឹង បានបញ្ចេញអារម្មណ៍ពិតនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា "ជីវិតសិល្បៈចុងក្រោយសល់បានប៉ុណ្ណឹង" ដែលលោកចង់សំដៅដល់ Dj Black ដែលកំពុងរស់នៅក្នុងស្ថានភាពក្រលំបាក បន្ទាប់ពីលោកជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យពិកានៅលើរទេះរុញអស់មួយជីវិត។
.jpg?1590129278)
គួរបញ្ជាក់ផងដែរថា បើតាមសំដីរបស់ភរិយារបស់លោកបានឲ្យដឹងថា "ប្តីគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោងមួយយប់ ដោយមកពីខេត្តបន្ទាយមានជ័យ ។ ភរិយារបស់លោកបានបន្តទៀតថា ប្តីរបស់គាតបច្ចុប្បន្នមានជំងឺខួលក្បាលត្បៀតជាមួយសរសៃឆ្អឹងខ្នង ហើយពេលនេះ ក្រុមគ្រួសារមួយនេះពិតជាមានការលំបាកជាខ្លាំង ដោយសារតែមិនសូវមានអ្វីហូបគ្រប់គ្រាន់ទេ ។ បច្ចុប្បន្នគាត់រស់នៅក្រោយសាលារៀនចុងព្រែក ពេលនេះផ្ទះរបស់គាត់ គ្មានទឹក គ្មានភ្លើងប្រើទេ ហើយបងស្រីដែលជាភរិយានិងទើបតែរលូតកូនទៀតផង។
.jpg?1590129286)
ប៉ុន្តែនៅក្នុងរូបថត៤សន្លឹកដែលបង្ហោះដោយនាយឆ្អឹងកាលពីថ្ងៃម្សិលមិញបង្ហាញថា Dj Black បានឱបប៊ីដុងទឹកមួយអង្គុយច្រៀងលើរទេះរុញយ៉ាងកម្សត់៕
.jpg?1590129293)