តារាគំរូ...មាស សុខសោភា សម្រេចឧបត្ថម្ភជាថវិកាចំនួន១០០០ដុល្លារ ទៅកាន់គម្រោងអភិរក្សសត្វដំរី EVP ដើម្បី...
-

តារាច្រៀងសំនៀងផ្អែម និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន មាស សុខសោភា បានបំពេរអារម្មណ៍មហាជន តាមរយៈបទចម្រៀងជាច្រើនបទកន្លងមក ធ្វើឲ្យតារាស្រីរូបនេះ មានប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សំគាល់។ បន្ទាប់ពីចេញបទចម្រៀងជាច្រើនបទជាបន្តៗគ្នា ធ្វើឲ្យជនជក់ចិត្ត និងសំលេងដ៏ក្រអួនក្រអៅរបស់នាង។

ដោយឡែកក្រោយពីបានពីការលំបាក នៃអភិរក្សសត្វដំរី ទើបធ្វើឲ្យតារាស្រីរូបនេះ សម្រេចចិត្តបរិច្ចាគថវិការ ចំនួន១០០០ដុល្លារ ទៅកាន់គម្រោងអភិរក្សសត្វដំរី។

នៅក្នុងគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះបានរៀបរាប់ថា "?ដោយសារតែស្ថានភាពដ៏លំបាកនៃពិភពលោកដែលកំពុងប្រឈមជាមួយការរីករាលដាលនៃជំងឺកូវីដ១៩ គម្រោងអភិរក្សសត្វដំរី EVP ក៏ប្រឈមជាមួយការបាត់បង់ចំណូលដោយសារតែការបាត់បង់ភ្ញៀវទេសចរណ៍។ ពីមូលនិធិបេះដូង មាស សុខសោភាបានសម្រេចចូលរួមឧបត្ថម្ភជាថវិកាចំនួន $1000 ទៅកាន់គម្រោងអភិរក្សសត្វដំរី EVP ដើម្បីជាការចូលរួមអភិរក្សសត្វដំរីកម្ពុជា ដែល សត្វសកម្ម សក្កិសទ្ធិ នាំមកនៅសេចក្ដីសុខត្រជាក់ត្រជុំ និងជ័យជំនះ នៅក្នុងជំនឿសង្គមខ្មែរ

?តាមរយៈការបរិច្ចាកនេះ យើងខ្ញុំសូមអរគុណបងប្អូនខ្មែរកាណាដា ដោយឡែកយើងខ្ញុំក៏សូមអរគុណដល់ Olatte ក៏ដូចជា Paradise Tailor ដែលបានចូលរួមឧបត្ថម្ភបន្ថែមតាមរយៈយើងខ្ញុំ

?សម្រាប់ការចូលរួមឧបត្ថម្ភបន្ថែមសូមចូលទៅកាន់៖

http://www.elephantvalleyproject.org/sponsor-elephant-page/

Elephant Valley Project, Sen Monorom

#elephantvalleyproject #EVP #sanctuarylife #wildlifeconservation #wildlifecambodia #elephantlove #elephant #cambodia #Canada #olatte #paradisetailor #meassoksophea #covid19 #tourism #mondulkiri"។

ប្រភព៖ Meas Soksophea