ភ្នំពេញ៖ តារាកំប្លែងនាយក្រិនដែលសមាជិកក្រុមកំប្លែងនាយ កុយ នៅសុខៗបែរជាផ្ទុះរឿងសែន កម្សត់ក្នុងគ្រួសារដោយសារភរិយាជាទីស្រឡាញ់របស់លោកគឺនាងយ៉ាយ៉ាមានចិត្តមិនស្មោះ ត្រង់លួចលាក់ទាក់ទងប្រុសថ្មីវៀចវេរពីស្វាមីហើយចុងក្រោយនេះបានចាកចេញពីប្តីដោយ បន្សល់ទុកកូនប្រុសស្រីចំនួនបីនាក់ឲ្យរស់នៅជាមួយប្តី។កូនទីបីជាទារកដែលទើបនឹងចេះឈរនៅឡើយ។
.jpg?1590136260)
ក្រោយជួបរឿងជូរចត់ជាច្រើន ក៏នៅតែមានរឿងស៊យផ្ទូនៗនោះគឺ នាយក្រិន បានបិទហាងផឹកស៊ីដែលមានទីតាំងស្ថិតនៅផ្លូវ២០០៤ទៅហើយ ដោយសារតែជំងឺកូវីដ-១៩។ ហាង “ជួបគ្នានៅហាងនាយក្រិន” ត្រូវបានគេវាយ និងរុះរើស្លាកយីហោចោល ហើយយកទីតាំងនោះ ជាកន្លែងដាក់តាមងរថយន្តទៅវិញ។
.jpg?1590136266)
យោងតាមប្រភពពីអ្នករស់នៅក្បែរហាងនាយក្រិន បានឲ្យដឹងថា ហាងនាយក្រិន បានរុះរើចេញរយៈពេលជិតខែទៅហើយ ដោយទីតាំងនេះត្រូវបានម្ចាស់ជួលទៅឲ្យអ្នកផ្សេង ដើម្បីដាក់តាំងលក់រថយន្តទៅហើយ។
ប្រភពបានឲ្យដឹងទៀតថា បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចឲ្យហាងផឹកស៊ី បៀរហ្គាឌិន ត្រូវបិទបណ្តោះអាសន្ននោះ នាយក្រិន មិនមានសមត្ថភាពដើម្បីបង់ថ្លៃឈ្នួលដី ដែលមានតម្លៃរហូតដល់ជាង១០០០ពាន់ដុល្លារ ក្នុង១ខែ ណាមួយត្រូវរ៉ាប់រងប្រាក់ខែបុគ្គលិកទៀតនោះ។
.jpg?1590136278)
.jpg?1590136278)
.jpg?1590136278)