មហាជនទូទាំងប្រទេសប្រាកដជាបានស្គាល់ ម្ចាស់ហាងពេជ្រ និងមាស និងជាម្ចាស់ផលិតផល N.N.P យ៉ាងច្បាស់រួចមកហើយ ជាពិសេសគឺលើបណ្តាញសង្គមហ្វេសប៊ុក គឺមានការចែកចាយ និងគាំទ្រយ៉ាងខ្លាំង ចំពោះម្ចាស់ហាងពេជ្រ ទ្រី ដាណា ដែលអ្នកនាង តែងតែបង្ហាញពីសកម្មភាពមនុស្សធម៏ ជួយដល់មនុស្សជាច្រើន ជាពិសេសគឺអ្នកចេះតស៊ូនៅក្នុងជីវិតតែម្តង។

អ្នកនាងបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា "វាមិនមែនជាការងាយស្រួលទេ ដែលមនុស្សម្នាក់ធ្លាប់ឆ្លងកាត់ពីបាត់ដៃទទេ រហូតមកដល់ពេលនេះ ប៉ុន្តែវាជាការកំណត់គោលដៅ ហើយនិងការធ្វើគ្រប់ជំហានទាំងអស់ សុទ្ធតែមានការលំបាក។ មនុស្សម្នាក់ៗ សុទ្ធតែធ្លាប់ឆ្លងកាត់ នូវការលំបាក និងទុក្ខវេទនា និងភាពមើលងាយជាន់ឈ្លី និងជាន់ពន្លិច ពីអ្នកដទៃគ្រប់គ្នា ប៉ុន្តែអ្វីដែលយើងអាចធ្វើបាន គឺរក្សានូវភាពស្មោះត្រង់ ទំនួលខុសត្រូវខ្ពស់ នៅលើអ្វីដែលខ្លួនបានធ្វើ ហើយខិតខំតស៊ូធ្វើវា ពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយគ្មានទេពាក្យថាហត់នឿយ។ ការចាប់ផ្ដើមពីចំណុចសូន្យ រហូតមកដល់ពេលនេះ វាមិនមែនជាការងាយទេ វាលំបាកខ្លាំងណាស់ ដូចនេះមនុស្សម្នាក់ៗ គ្មានអ្នកណាស្រួលជាងអ្នកណាឡើយ គ្រាន់តែគេមិននិយាយ ប៉ុន្តែអ្វីដែលនាងខ្ញុំចង់ប្រាប់ថា នៅពេលនេះ គឺ ការតស៊ូ ភាពអំណត់ អត់ធ្មត់ និងការចេះចែករំលែក ទៅកាន់អ្នកដទៃ វានឹងធ្វើឱ្យយើងទទួលបាននូវលទ្ធផលពិត និងជាទីគាប់ចិត្ត។








ប្រភព៖ ទ្រី ដាណា