ថ្វីដៃល្អ...មហាជនផ្ទុះការសរសើរមិនដាច់ពីមាត់ សិល្បៈនៃការផាត់មុខ របស់កូនខ្មែរមួយរូប ថាស្រស់ស្អាត ប្លែកភ្នែកខ្លាំង...មានវិដេអូ
ស៊ីហៀង
-

នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកហាក់មានការចាប់អារម្មណ៍ជាខ្លាំង ទៅការសិល្បៈនៃការផាត់មុខ របស់ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Apple love Makeup Gallery ដែលម្ចាស់ Facebook រូបនេះ មានឈ្មោះពិតថា "ឌូ ពុធម៉ូលីតា"។

បើយើងសង្កេតមើលឲ្យបានល្អិតល្អន់មែនទែន នោះ គឺការផាត់មុខមួយនេះ ពិតជាអស្ចារ្យខ្លាំងណាស់ ហើយជាការផាត់មុខដែលប្លែក បើទោះជាយើងធ្លាប់ឃើញការផាត់មុខ របៀបខ្មោច ឬ ការផាត់មុខរបៀបផ្សេង រាល់ពេលដែលពិធីបុណ្យ ដូចជា ពិធីបុណ្យ Halloween ក៏ពិតមែន ប៉ុន្តែបើយើងងាកមកមើល​ ពីការផាត់មុខរបស់ប្អូនស្រី ឌូ ពុធម៉ូលីតា គឺមានការប្លែក និងគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ។

អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែតាមដានពីស្នាដៃដ៏ល្អវិសេសរបស់ប្អូនស្រី យ៉ាងជក់ចិត្ត​ព្រមជាមួយភាពក្រមិចក្រមើមរបស់ប្អូនស្រីផងនោះ កាន់តែធ្វើឲ្យទាក់ទាញមួយកម្រិតទៀត។

ដោយឡែកប្អូនស្រីបានបង្ហាញពីការផាត់មុខ សត្វ​គ្រុឌ​ ដែលជាសត្ថមួយដ៏អស្វារ្យ និងមានមាឌធំ ។ ប្អូនស្រីក៏បានសរសេរសាច់រឿងបន្តិតបន្តួចផងដែរដើម្បីជាការចែករំលែកដល់អ្នកអាន ។ នៅក្នុងអត្តន័យនោះបានសរសេរថា "សត្វគ្រុឌមានប្រវត្តិតាំងពីយូរលង់មកហើយ ដែលសត្វនេះមានពាក់ព័ន្ធ នៅក្នុងទេវកថានៃព្រហ្មញ្ញសាសនា។ សត្វគ្រុឌនេះដែរ ក៏ត្រូវបានគេចាត់ ទុកដូចជាសត្វអច្ឆរិយៈផ្សេងៗទៀត ដែលខ្មែរបុរាណបានឲ្យតម្លៃ តាំងពី ប្រមាណជាង ២ ០០០ឆ្នាំមកហើយ។ នៅក្នុងទេវកថាឥណ្ឌា មានសត្វជា ច្រើនត្រូវបានចាត់ទុកថាជាទេព ឬក៏ជាពាក់កណ្តាលទេព ឧទាហរណ៍ដូច ពស់ ឬនាគ អណ្តើក ខ្លាឃ្មុំ ស្វា គោ ដំរី ក្ងោក ខ្លាជាដើម។ ដូចគ្នានេះដែរ សត្វគ្រុឌ ក៏មានតួនាទីសំខាន់ក្នុងទេវកថាឥណ្ឌា ហើយត្រូវបានគេ ចាត់ ទុកថា បក្សីរាជា។ សត្វគ្រុឌ គឺជាយានជំនិះរបស់ព្រះវិស្ណុ ហើយសត្រូវ សួរពូជរបស់គ្រុឌគឺសត្វនាគ។ នៅឥណ្ឌាមានពិធីបុណ្យគោរពបូជា ដល់ គ្រុឌដែលតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃ៥ កើត ខែស្រាពណ៍រៀងរាល់ឆ្នាំ។

ដោយសារ​និមិត្តរូប​ទាំង​ប៉ុន្មាន​ខាងលើ​នោះ​ហើយ បានជា​ក្នុង​វិស័យ​លិ​ស្បៈ​ស្ថាបត្យកម្ម​ខ្មែរ សត្វ​គ្រុឌ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ជាទីបំផុត​មួយ ។ តែ​ទោះបីជា​មានការ​សិក្សា​យ៉ាងច្រើន ស្តីអំពី​និមិត្តរូប​របស់​បក្សី​សួគ៌​នេះ​ក្តី ក៏​នៅតែមាន​ចំណុច​វិជ្ជមាន​មួយចំនួនទៀត ដែល​មិនទាន់មាន​ការវិភាគ​ស៊ីជម្រៅ​នៅឡើយ​ដែរ ។ ជា​ឧទាហរណ៍​ជាក់ស្តែង លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​យើង​រវាង​ឆ្នាំ​១៩៩២ និង ២០១០ បាន​ឲ្យ​ដឹងថា ស្ថាបត្យករ​នា​សម័យ​បុ​រេ​អង្គរ ជាពិសេស​ក្រុម​ប្រាសាទសម្បូរព្រៃគុក បានដាក់​ទម្ងន់​យ៉ាងខ្លាំង​ទៅលើ​ភាព​លំហ បាន​ឆ្លាក់​សត្វ​គ្រុឌ​ទ្រ​ខឿន​ប្រាសាទ​នៅ​ផ្នែក​ខាងក្រោម​តំណាង​ឲ្យ​ភ្នំ​សុមេរុ ។ នេះ​ជា​ប្រពៃណី​មួយ ដែល​ត្រូវ​បន្ត​នៅ​ប្រាសាទអង្គរវត្ត ហើយ​ទង្វើ​នេះ​គឺជា​ការ​បង្ហាញថា ប្រាសាទសម្បូរព្រៃគុក និង​ប្រាសាទអង្គរវត្ត គឺជា​ទេវស្ថាន​ដែល​ស្ថិតនៅលើ​ស្ថានសួគ៌​យ៉ាង​ប្រាកដ ។​

មានវិដេអូ៖


ប្រភព៖ Apple love Makeup Gallery