ចង់ស្រក់ទឹកភ្នែក អាណិតពូណាស់ ! ពេលពូរត់ម៉ូតូឌុប គេវា យប្ល ន់យកម៉ូតូស្ទើស្លា ប់ ពេលបានគ្រាន់បើបន្តិចប្រពន្ធត្រូវវះកាត់ ឥឡូវផ្ទះត្រូវភ្លើងឆេះអស់ទៀត
( កណ្តាល ) ៖ អគ្គីភ័យ : លោក ទូច ឈឿន អាយុ៤២ឆ្នាំ បានត្រឹមសម្រក់ទឺកភ្នែករលីងរលោង ឈរសំលឹងមើលភាពមហន្តរាយនៃសំណល់ផេះផង់ និងគ្រោងឆ្អឹងសសរផ្ទះ ដែលត្រូវបានអាគ្គីភ័យឆេះបំផ្លាញខ្ទេចខ្ទីគ្មានសល់ នៅម៉ោង៨និង២០នាទីព្រឹកថ្ងៃទី២៣ឩសភាឆ្នាំ២០២០ នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ម្ចាស់ផ្ទះ ត្រូវជាប្អូនជីដូនមួយរបស់ខ្ញុំ ពេលកើតហេតុគឺមិនបាននៅផ្ទះទេ ដោយបានចេញទៅធ្វើផ្ទះអោយគេនៅឯ បឹងទំពន់រាជធានីភ្នំពេញឯណោះ ។

ទោះផ្ទះត្រូវបានអគ្គីភ័យឆេះគ្មានសល់ តែម្ចាស់ផ្ទះក៏នៅបានសុំគោរពថ្លែងអំណរគុណ ដល់សណ្តានញ្ញាតិមិត្ត បងៗជាសមត្ថទាំងអស់ ជាពិសេសគឺបងៗជាកងកំលាំងនិងរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ធាននគរបាលខេត្តកណ្តាល ដែលបានជួយអន្តរាគម ពន្លត់អគ្គីភ័យ មិនអោយឆ្លងរាលដាលទៅដល់ផ្ទះបងប្អូនអ្នកជិតខាង។ ផ្ទះដែលឆេះគឺជាប្រភេទផ្ទះឈើ ប្រកសង្ក័សីទំហុំ ៤×៨ ម៉ែត្រ៕







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។