ហ្វេសប៊ុក ៖ នៅកាលពីពេលថ្មីៗនេះមានស្រ្តីម្នាក់បានធ្វើឲ្យមហាជនជាច្រើនបានសម្តែងអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំង ដោយសារតែស្ត្រីម្នាក់នេះ រស់នៅខ្វះមុខខ្វះក្រោយគ្មានលំនឹងជីវិតច្បាស់លាស់ក្នុងជីវិត ហើយជាពិសេសត្រូវចេញទៅរកលុយមកចិញ្ចឹមខ្លួននិងកូនៗទៀត ។
យ៉ាងណាមិញបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Mi Yura បានធ្វើការលើកឡើងឲ្យដឹងថា ៖ បងប្អូនខ្មែរយើងសូមជួយគាត់ផង ខ្ញុំឃើញផ្ទាល់ភ្នែកខ្លោចចិត្តណាស់ក្នុងនាមជាស្ត្រីដូចគ្នា បីកូនខ្ចីធាក់កង់ដើររើសអេតចាយ សំបកដបតាមផ្លូវ ទាំងកូននៅមឹមដោះ នឹងកូនបងៗនៅផ្ទះ ខ្ញុំសួរទីតាំងគាត់បានខ្លះ គាត់ឈ្មោះចែថន នៅខាងភូមិគោកសង្កែ ប្តីរត់ចោលតាំងពីកូននៅក្នុងពោះ ជីវភាពគាត់រាល់ថ្ងៃយើងមើលដឹងហើយកំសត់ណាស់យកទាំងកូនមកដើររើសទាំងក្តៅរហាល ធ្វើបុណ្យធ្វើទាន ចែកលុយរបស់ហូបមនុស្សនៅមានដង្ហើម បានបុណ្យណាស់បងប្អូន» ។ សូមបងប្អូនជួយធ្វើការទំនាក់ទំនងទៅម្ចាស់ហ្វេសប៊ុកខាងលើប្រសិនបើចង់ជួយដល់គាត់ សូមអរគុណ ៕
