លោកឧកញ៉ាទៀ វិចិត្រ មហាជនគ្រប់មជ្ឈដ្ឋានស្គាល់ រូបលោក តាមរយៈការចូលរួមជួយដល់សង្គមជាតិ ដោយរូបលោកបានជួយដល់ជនទីទាល់ក្រ ចាស់ជរា និងក្មេងកំព្រា ជាច្រើន រាល់ពេលដែលរូបលោកធ្វើដំណើរតាមផ្លូវ គឺលោកតែងតែជួយ មិនដែលមើលរំលង ។

លោកឧកញ៉ា តែងតែបង្ហោះសារអប់រំ និងការចែករំលែក ពីមេរៀនជីវិត ឲ្យកូនក្មួយចេះគិតពិចារណា ដឹងថាអ្វីខុស អ្វីត្រូវ រៀនពីបញ្ហាពីជីវិត ចេះតស៊ូ កុំចុះចាញ់ព្រហ្មលិខិត យើងបានកើតមក ត្រូវតែមានសង្ឃឹម ប្រឹងប្រែងរកស៊ីមើលថែ និងគោរពដឹងគុណអ្នកមានគុណ ។

លោកឧកញ៉ា ក្រៅពីជួយដល់ជនទីទាល់ក្រ ដែលជួបនូវការលំបាកហើយនោះ លោកក៏ជាបុគ្គលម្នាក់ ដែលបានចូលរួមអភិរក្សសត្វ ព្រៃ ការពារពីជនខិលខូច ដែលមានគំនិតអាក្រក់ ចង់តែបំផ្លាញ ចង់តែធ្វើបាប និងសម្លា ប់សត្វ។ ជាក់ស្តែងលោកក៏បានបង្ហោះសារមួយឃ្លាថា "ខំប្រឹងត្រុកៗ រាល់ថ្ងៃ មិនមែនចង់ប្រជែងជាមួយអ្នកណានោះទេ គ្រាន់តែចង់ប្រជែងជាមួយព្រេងវាសនាខ្លួនឯង មិនចង់ដេកចាំសំណាងដោយខ្លួនមិនបានធ្វើអ្វីសោះឡើយ...៚ទៀ វិចិត្រ"។











ប្រភព៖ ទៀ វិចិត្រ