ទំនងណាស់ ចង់ស្រក់ទឹកមាត់...លោកឧកញ៉ា ទៀ វិចិត្រ៖ អយស្ទ័រនៅប្រទេសកម្ពុជាយើងធំៗ ហើយឆ្ងាញ់លើសគេដាច់
-

លោកឧកញ៉ា ទៀ វិចិត្រ ដែលមានឈ្មោះល្បីល្បាញ ខាងជួយដល់ទីទាល់ក្រ និងបានជួយដោះលែងសត្វជាច្រើន ឲ្យរស់នៅមានសេរីភាព រស់នៅដោយភាពស្រស់បំព្រងតាមបែបធម្មជាតិ ។ មកទល់នឹងពេលនេះ លោកឧកញ៉ានិងក្រុមគ្រួសារបានជួយដល់ជនទីទាល់ក្រជាច្រើន និងធ្វើបានរឿងជាច្រើន។

លោកឧកញ៉ា ក៏តែងតែបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងការអប់រំច្រើន ។ លោកបានបង្ហោះសារនៅលើបណ្តាញសង្គមថា អយស្ទ័រនៅប្រទេសកម្ពុជាយើងធំៗហើយឆ្ងាញ់លើសគេដាច់...???អរគុណសន្តិភាព ??"។

បន្ទាប់ពីលោកបានបង្ហោះសារនៅលើបណ្តាញសង្គមហើយ ទទួលបានការគាំទ្រ យ៉ាងច្រើន ព្រោះតែឃើញអយស្ទ័រ នៅកម្ពុជាយើងធំៗ ល្អ ឆ្ងាញ់លើសគេដាច់។ មានបងប្អូនចូលមកខមិនថា "ធំ​ៗ​អញ្ចឹង​មាន​ជីវជាតិ​ខ្លាញ់​សត្វ​ច្រើន​ពេក​មិន​ល្អ​ទេ​ព្រោះ​ញុំា​ច្រើន​ពេក​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់​គឺ​នាំ​អោយ​លេីស​ចំនួន​ជាតិ​ខ្លាញ់​នៅ​ក្នុង​ឈាម​អ្នក​ច្រើន​ជាង​គេ"។

ប្រភព៖ ទៀ វិចិត្រ