ខេម ថា មិត្តភក្តិល្អកម្ររកបាន ផ្តល់កំលាំងចិត្ត ជឿជាក់លើយើង និងជំរុញយើង ឲ្យដើរទៅមុខមិនមានច្រើនក្នុងជីវិតយើង
-

មិត្តភាពរបស់មនុស្សយើង មានអ្នកខ្លះស្រលាញ់គ្នាតែពេលមិត្តមានលុយ មានរបស់ល្អប្រើ តែដល់ពេលខ្លះមិនមានអ្វីទាំងអស់ បែរជាបោះបង់គ្នាចោល រហូតដល់ពេលខ្លះក៏មានការឈ្លោះប្រកែកគ្នាក៏មានដែរ។ ខណៈពេលដែលខ្លួនក្រ ពិតជាពិបាករកមិត្តល្អ និងអ្នកជួយជំរុញលើកទឹកយើងណាស់ ព្រោះមានអ្នកខ្លះចាំតែជាន់ពន្លិច ឲ្យយើងធ្លាក់ដល់បាតដី កប់នៅក្នុងភក់មិនឲ្យងើបរួច។

ដោយឡែកតារាចម្រៀងសំនៀងស្អក ដែលទទួលបានការគាំទ្រ យ៉ាងខ្លាំង នោះគឺ តារាចម្រៀងលោក ខេម ដែលពុកម៉ែបងប្អូនជាច្រើនបានស្គាល់រូបលោក តាមរយបទចម្រៀងជាច្រើន។ តារាចម្រៀងរូបនេះ ពិតជាធ្វើឲ្យមហាជន មានការប្រឹងប្រែងខ្លាំងណាស់ ទម្រាំលោកឈានមកដល់សព្វថ្ងៃនេះ។

នៅថ្ងៃនេះលោកនឹកដល់មិត្តភក្តិម្នាក់ ដែលតែងតែលើកទឹកចិត្ត និងផ្តល់កំលាំងចិត្តដល់រូបលោកជាប់ជានិច្ច តាំងពីពេលដែលរូបលោកក្រលំបាក រហូតមកដល់ពេលនេះ ។ លោកបានបង្ហោះសារថា "មិនមែនរំលឹកអោយបងប្អូនអាណិតទេ ប៉ុន្តែនេះជារឿងពិតរបស់ខ្ញុំ សម្លាញ់ម្នាក់ដែលជំរុញខ្ញុំមកប្រឡូកក្នុងសិល្បះពេលឆ្នាំ២០០៧ ដោយគាត់និយាយថាគាត់ជឿលើសមត្ថភាពខ្ញុំកុំអោយខ្ញុំបាក់ទឹកចិត្ត លូវនេះយើងនៅតែរាប់អានគ្នាមានពេលជួបគ្នា???"។

ប្រភព៖ ខេម