ប្រិយមិត្តមួយចំនួនប្រហែលជាស្គាល់ លោក ទិត្យ សែន ជាសាស្ត្រាចារ្យផ្នែកល្ខោនខោលជំនាញតួយក្សហើយ និងជាអ្នកដំឡើងរាល់ស្នាដៃរបស់សិស្ស ដែលកំពុងសិក្សានៅសាលាមធ្យមវិចិត្រសិល្បៈផ្នែកល្ខោនខោល មុននេះបន្តិច វេលាម៉ោង ១០:១៥នាទីយប់ ថ្ងៃសោរ៍ ទី២៣ ឆ្នាំ២០២០ មានសេចក្តីសោកស្តាយជាពន់ពេក ដោយសារបានលឺដំណឹងថា លោក លោក ទិត្យ សែន បានទទួលមរណៈភាពហើយ។
.jpg?1590254457)
នេះដោយសារតែដោយសារតែវ័យកាន់តែជរា មួយរយៈមុន លោកគ្រូ មានជំងឺជាទម្ងន់ ដោយជំងឺរបស់លោកគ្រូចេះតែវិវត្តិន៍ទៅមុខ ហើយអាចបន្តជីវិតរស់នៅជាបន្តដោយការលាងឈាមជាប្រចាំ ហើយស្ថានភាពលោកគ្រូក៏កាន់តែមានសភាពដុនដាបទៅជាបន្តបន្ទាប់។
.jpg?1590254462)
ក្នុងនោះដែរគណនីហ្វេសប៊ុកឈ្មោះ PichSourly Sokhom ក៏បានបង្ហោះសារយ៉ាងសោកសៅថា “សូមចូលរួមរំលែកទុកដល់លោកគ្រូ??❤️យើងបាត់បង់ធនធានដ៏អស្ចារទៀតហើយ? សូមឲ្យលោកគ្រូ ទិត្យ សែន ទៅកាន់សុខគតិភព លោកគ្រូហត់នឿយច្រើនឆ្នាំមកហើយ??បន្តឈ្លោះទៅ ឈ្លោះរហូតទៅផលដែលអ្នកបានគឺមានតែការបាត់បង់ បើសាមគ្គីគ្នាលើកស្ទួយ ស្រលាញ់ ថែរក្សា បានពាក់កណ្ដាលឈ្លោះមិនដឹងល្អបែបណាទេ? មិនដឹងលើកនេះជាលើកទីប៉ុន្នានទេដែលខ្ញុំស្នើរសុំ ?? ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សុំជួយឲ្យមានការសម្ដែងសិល្បៈវប្បធម៌បុរាណក្នុងទូរទស្សន៍ ឬកន្លែងផ្សព្វផ្សាយផ្សេងៗ សុំឲ្យជួយបញ្ចូលម៉ោងសិក្សាពីថ្នាក់តូចរហូតដល់ថ្នាក់ធំដើម្បីឲ្យយើងទាំងអស់គ្នាបានឃើញ បានដឹង បានស្គាល់ បានយល់ ចេះស្រលាញ់ការពារ??❤️ ខ្ញុំដឹងថាបងប្អូនជាច្រើនក៏ចង់បានបែបនេះដែរ???៕
វប្បធម៌រលត់ជាតិរលាយវប្បធម៌ពណ្ណរាយជាតិថ្កុំថ្កើង??❤️”
.jpg?1590254473)
.jpg?1590254473)
.jpg?1590254473)
.jpg?1590254473)