វ៉ាក់សាំងកូរ៉ូណាវ៉ាវីដែលត្រូវបានបង្កើតនៅមន្ទីរពិសោធន៍អុកហ្វដអាចមានប្រសិទ្ធិភាពតែ ៥០% ប៉ុណ្ណោះ
ស៊ីហៀង
-

MOSCOW (Sputnik) ៖សាស្រ្តាចារ្យ Adrian Hill បានប្រាប់កាសែត The Telegraph ថាថ្នាំវ៉ាក់សាំងការពារមេរោគដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនយក្ស AstraZeneca អាចទទួលបានជោគជ័យ ៥០ ភាគរយប៉ុណ្ណោះ។

លោក Adrian Hill នាយកវិទ្យាស្ថានជេនណឺរនៃទីក្រុងអុកហ្វដបាននិយាយថា "ការស្រាវជ្រាវផលិតវ៉ាក់សាំនេះ វាជាការប្រកួតប្រជែងប្រឆាំងនឹងវីរុសកូរ៉ូណាដែលបានកើតឡើងនាពេលបច្ចុប្បន្នឱ្យបានទាន់ពេលវេលាបំផុត។ ហើយនៅពេលនេះមានឱកាស ៥០ ភាគរយទៀតគឺយើងមិនទាន់ទទួលបានលទ្ធផលអ្វីទាំងអស់នៅឡើយ" ។

មុននេះក្រុមការងាររបស់ហ៊ីលបាននិយាយអំពីសេចក្ដីរំពឹងនៃការជោគជ័យ ៨០ ភាគរយនៃវ៉ាក់សាំងដែលត្រូវបានគេរំពឹងថានឹងផលិតរួចរាល់នៅក្នុងខែកញ្ញានេះ។

ការសាកល្បងវ៉ាក់សាំងរបស់មនុស្សនៅដំណាក់កាលដំបូងបានចាប់ផ្តើមនៅថ្ងៃទី ២៣ ខែមេសា។ ក្រុមហ៊ុនយក្ស AstraZeneca បានទទួលថវិកាចំនួន ១,២ ពាន់លានដុល្លារពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីផលិតវ៉ាក់សាំងចំនួន ៤០០ លានដូស។ ចំពោះលទ្ធផលនៃការសាកល្បងបន្ទាប់ត្រូវបានគេរំពឹងទុកថានឹងចាប់ផ្ដើមនៅក្នុងខែមិថុនា។

ស្របពេលជាមួយគ្នានេះដែរការសាកល្បងមុននៃការចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លងដែលត្រូវបានធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រផ្នែករោគរាតត្បាតនិងមីក្រូជីវសាស្រ្តនៃក្រសួងសុខាភិបាលរុស្ស៊ីកំពុងបង្ហាញលទ្ធផលល្អហើយការសាកល្បងរបស់មនុស្សត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃទី ១៥ ខែមិថុនានេះបើយោងតាមលោកនាយកអាឡិច សាន់ឌឺហ្គិនប៊ឺក។

សម្រួលអត្ថបទដោយ៖SOEUR.

ប្រភព sputnik