ភ្នំពេញ៖ កាលពីវេលាម៉ោង ៣និង៣៥នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ អ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ ត្រូវបានភ្ញៀវស្រីដាក់ថ្ន ាំងងុយដេក សន្លប់ស្តូក នៅចំណុចមុខផ្ទះB០១ ផ្លូវ៤៣៦ ក្រុម២១ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះថា ថន កោសល្យ ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ១០៥ ភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យមានឈ្មោះថា អ៊ុច ចាន់ថា ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៩៧ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន ស្រុកកំណើត នៅភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុស្រ្តីខាងលើបានហៅកង់បីជិះចេញ ពីផ្សារបឹងកេងកង មកផ្សារបឹងត្របែក ក្នុងតំលៃ២ម៉ឺនរៀល ដើម្បីជួបសង្សារខ្លួន ស្រាប់ដល់កន្លែងគេលក់ទឹកក្រឡុក នាងបានប្រាប់ថាចង់ទិញទឹកក្រឡុក ហើយក៏បានទិញចំនួន២កែវ មួយកែវសម្រាប់នាង និងមួយកែវទៀតសម្រាប់ជនរងគ្រោះ ខណៈពេលកំពុងតែធ្វើដំណើរ នាងបានដាក់ថ្ន ាំងងុយដេក រួចហុចហើយជនរងគ្រោះ ផឹក បានកន្លះម៉ោងក្រោយមក ស្រាប់តែជនរងគ្រោះងងុយដេកលែងដឹងខ្លួន ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពលួចតែម្តង ដោយនៅក្នុងនោះរួមមាន ៖ កូនកាបូបដៃវែង ពណ៌ខ្មៅ ចំនួន០១ គ្មានប្រាក់ មានយ័នក្រណាត់ពណ៌ក្រហមមួយ ,កូនកាបូបដៃមួយទៀត ពណ៌ត្នោត ក្នុងនោះមានកាតគ្រីម៉ូតូ០១, កាត ATM ចំនួន០១។
ក្រោយពីកើតហេតុ ជនសង្ស័យក៏ត្រូវបានឃាត់ខ្លួន រួមនឹងវត្ថុតាងថ្ នាំមួយកញ្ចប់ (ថ្ នាំងងុយដេកសម៉ត់) ប្រគល់សមត្ថកិច្ច ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដោះស្រាយតាមនីតិវិធី៕
មានវិដេអូ៖