កូឡាឡាំពូរ៖ ការអនុវត្ដន៍នៃបទបញ្ញត្ដិមួយរបស់ប្រទេសម៉ាឡេស៊ី គឺខុសពីបណ្ដាប្រទេសដ៏ទៃទៀតដែលមានអ្នកផ្ទុកនៅមេរោគកូរ៉ូណាក្នុងការដោះស្រាយការផ្ទុះឡើងនៃ Covid-19 គឺថាអ្នកជំងឺនឹងត្រូវស្នាក់នៅមន្ទីរពេទ្យប្រសិនបើពួកគេនៅតែធ្វើតេស្តវិជ្ជមាននៅថ្ងៃទី ១៣ នៃការផ្តាច់ចេញហើយនឹងត្រូវបានរំសាយចេញនៅពេលដែលពួកគេលែងធ្វើតេស្តវិជ្ជមាន។ នៅបណ្តាប្រទេសដទៃផ្សេងៗទៀត អ្នកជំងឺនឹងត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញនៅពេលពួកគេបង្ហាញរោគសញ្ញាធូរស្រាលឬគ្មានរោគសញ្ញាតែម្ដង។
ទោះយ៉ាងណាក្រសួងសុខាភិបាលបានផ្លាស់ប្តូរនូវការអនុវត្ដន៍ របស់ពួកគេដោយត្រូវរំសាយអ្នកជំងឺ Covid-19 ទោះបីជាពួកគេធ្វើតេស្តវិជ្ជមាននៅចុងបញ្ចប់នៃការព្យាបាលរយៈពេល ១៤ ថ្ងៃនៅមន្ទីរពេទ្យក៏ដោយ។
អគ្គនាយកសុខាភិបាលលោក Datuk Dr Noor Hisham Abdullah មានប្រសាសន៍ថានេះគឺដោយសារតែពួកគេនឹងមិនឆ្លងទៀតទេ ដោយសារតែការធ្វើតេស្ដបានរកឃើញអំពីមូលហេតុនៃការបង្ហូរវីរុសឬបំណែកនៃវីរុសដែលបានស្លាប់ទៅហើយ ដោយរកឃើញថាវាមានលក្ខណះវិជ្ជមានខ្សោយ ដូច្នេះការឆ្លងគឺស្ទើរតែសូន្យទៅហើយ។

ជាមួយគ្នានេះដែរអ្នកឃ្លាំមើលសិទ្ធមនុស្ស នៅក្នុងប្រទេសម៉ាឡេស៊ី មានការព្រួយបារម្ភជាខ្លាំងអំពីបញ្ហាការរីករាលដាលនៃវីរុសកូរ៉ូណានូវការអនុវត្ដថ្មីនេះជាខ្លាំង។
សម្រួលអត្ថបទ៖SOEUR.
ប្រភព Worldofbuzz