ស៊ូស្រឡាញ់មនុស្សប្រុសដែលមិនខ្លាចអន់នឹងតាមលួងយើងមុន ល្អជាងស្រឡាញ់មនុស្សប្រុសដែលខ្លាចអន់ ខ្លាចថោកគ្រាន់តែលួងយើងមុនសោះ
ស៊ីហៀង
-

តារាចម្រៀង តារាសម្តែង និងជាម៉ូដែលដ៏គួរក្នាញ់ អ្នកនាង ទូច ស្រីល័ក្ខណ គឺជាមនុស្សស្រីម្នាក់​ ដែលទទួលបានការគាំទ្រ មិនថាការសម្តែង ឬ ការបង្ហាញម៉ូត គឺអ្នកនាងតែងធ្វើបានល្អឥតខ្ចោះ ទើបធ្វើឲ្យអ្នកនាង មានការគាំទ្ររហូតមកដល់ពេលបច្ចុប្បន្ន។ បន្ទាប់ពីមានការប្រេះឆាជាមួយស្វាមី នាងនៅតែលើកទឹកចិត្តខ្លួនឯង ព្យាយាមមើលថែខ្លួនលើសដើម។

ការស្រលាញ់មនុស្សក៏ដូចគ្នា គួរស្រលាញ់មនុស្សដែលគេស្រលាញ់យើងពិត ស្រលាញ់គេព្រោះតែគេមានចិត្តស្មោះ ស្រលាញ់គេ ព្រោះតែមានមិនខ្លាចអន់នឹងតាមលួងយើងមុន ស្រលាញ់គេ ព្រោះតែផ្តល់ស្នាមញញឹមដល់យើង ស្រលាញ់ ព្រោះគេមិនដែលធ្វើឲ្យស្គាល់ឡើយពាក្យថាទឹកភ្នែក។ គ្រប់រូបមនុស្សស្រី គ្មាននរណាម្នាក់ចង់រស់នៅក្នុងអោបទុក រស់នៅខ្វះភាពកក់ក្តៅ រស់នៅក្នុងជីវិតមួយដែលធុញ​ ស្មុគស្មាញ និងគ្មានសេរីភាពនោះទេ។ មនុស្សស្រីសម័យនេះ គេប្រឹងធ្វើការ ប្រឹងរកលុយ ព្រោះតែមិនចង់ឲ្យខ្លួនឯងក្រ តែមិនមែនមានន័យគាត់រឹងមាំ ដល់ថ្នាក់មិនចង់បានបង្គោលផ្អែក និងជាជំហរសម្រាប់ខ្លួននោះឡើយ ។ ហើយមនុស្សប្រុសគ្រប់រូប អាចធ្វើជាបង្គោលឲ្យមនុស្សស្រីម្នាក់នោះគាត់ពឹងផ្អែកបានដែរទេ? 

ជីវិតរបស់មនុស្សស្រីប៉ុន្មាននាក់ ដែលត្រូវរងទុក ហើយមានមនុស្សស្រីប៉ុន្មានដែលរស់នៅក្នុងភាពរីករាយ រស់នៅដោយគ្មានសម្ពាធនោះ ។ 

តារាស្រីរូបនេះ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ស៊ូស្រឡាញ់មនុស្សប្រុសដែលសុខចិត្តចាញ់យើង ល្អជាងស្រឡាញ់មនុស្សប្រុសដែលដណ្ដើមយើងឈ្នះ។

ស៊ូស្រឡាញ់មនុស្សប្រុសដែលមិនខ្លាចអន់នឹងតាមលួងយើងមុន ល្អជាងស្រឡាញ់មនុស្សប្រុសដែលខ្លាចអន់ ខ្លាចថោកគ្រាន់តែលួងយើងមុនសោះ។

ស៊ូស្រឡាញ់មនុស្សប្រុសដែលចូលចិត្តឃើញយើងសើច ល្អជាងស្រឡាញ់មនុស្សប្រុសដែលចូលចិត្តធ្វើឲ្យយើងយំ។

ថាមនុស្សស្រីអាត្មានិយមក៏បាន ព្រោះយ៉ាងណាក៏មិនសូវហត់ចិត្តដូចពេលដែលនៅជាមួយមនុស្សដែលចង់តែឈ្នះ ចង់ឲ្យតែយើងរត់តាមគេ លួងគេ ទ្រគេវិញ?"។

ប្រភព៖ ទូច ស្រីល័ក្ខណ