បេននី យ៉ុាំង ថា​ បើអ្នកគិតថាសម្រស់ធ្វើឲ្យអ្នកជោគជ័យ អ្នកគិតខុសហើយ ព្រោះមនុស្សយើង បើគ្មាន...
ស៊ីហៀង
-

តារាសម្តែងដ៏ស្រស់សោភា និងចាប់យកអាជីពជាអ្នកលក់អនឡាយ ដែលទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះតែមានផលិតផលល្អ ទើបធ្វើឲ្យអតិថិជនជក់ចិត្ត និងគាំទ្ររហូតមក ។ មកទល់នឹងពេលនេះ កញ្ញា នៅតែបន្តអាជីពមួយនេះរហូតមក បើបងប្អូននៅតែបន្តការគាំទ្រ។

កញ្ញា បេននី យ៉ុាំង បានបង្ហោះសារយ៉ាងចាក់ដោតនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "#story បើអ្នកគិតថាសម្រស់ធ្វើអោយអ្នកជោគជ័យ អ្នកគិតខុសហើយ ព្រោះបើអ្នកគ្មានសម្ថភាព គ្មានភាពរឹងមាំ ភាពការតស៊ូ នឹងភាពជាខ្លួនឯងការជោគជ័យនឹងរលាយ តាមនោះដែរ.. អរគុណពេលវេលាដែលបានធ្វើឱ្យខ្ញុំចេះបែងចែកនូវរឿងរ៉ាវជាច្រើន ស្គាល់នៅអ្វីៗគ្រប់យ៉ាងក្នុងជីវិត, ឆាកជីវិតមនុស្សតែងមានសុខ និងទុក្ខ ភាពជោគជ័យមិនមែនគេងមួយយប់ភ្ញាក់ឡើងបានវានោះទេ.. ធ្វើហើយធ្វើទៀតធ្វើរហូតភាពបរាជ័យក្លាយជាភាពជោគជ័យ ????? តោះមកមើលសមិទ្ធិផល មនុស្សស្រីម្នាក់ដែលបាត់បង់សម្រស់ ដែលជួបការដៀលត្មេះគ្រប់បែបយ៉ាងពីមនុស្សជុំវិញខ្លួនមួយចំនួនបន្តិចទៅមើលថានាងអាចបានសមិទ្ធិផល ដោយយ៉ាងណាដែរ:-) រាល់ថ្ងៃនេះខ្ញុំតែងអរគុណខ្លួនឯងដែលមិនព្រមបោះបង់ ទោះជីវិតមួយនេះមានបញ្ហាច្រើនយ៉ាងណាក៏ដោយ♥️ #love #mylife ?"។

ប្រភព៖ Ly Sokuntheary