លក់ចេញមួយទៀតហើយ...ទើបតែប្រកាសលក់សម្អាងការក្តៅៗ ឥឡូវនេះ អ្នកនាងខាត់ សុឃីម ប្រកាស់លក់ផ្ទះឡៃឡុង ក្នុងតម្លៃ...
ស៊ីហៀង
-

តារាចម្រៀងពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលជាតារាចម្រៀង ទាំងផ្នែកបុរាណ និងសម័យ កាលពីពេលថ្មីៗនេះ បានប្រកាសលក់ឡៃឡុង សម្អាងការ ដោយអ្នកនាងចង់ប្អូនមុខរបរថ្មី ហើយចំពោះរឿងសម្អាងការ គឺអ្នកនាង មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការគ្រប់គ្រង ណាមួយប្អូនសុទ្ធតែមានមុខរបស់អស់គ្រប់គ្នាហើយ​ ទើបតារាចម្រៀងរូបនេះ សម្រេចចិត្តលក់ឡៃឡុងសម្អាងការរបស់អ្នកនាងចោលតែម្តងទៅ។

បន្ទាប់ពីលក់ប្រកាសលក់សម្អាងការហើយនោះ ពេលនេះអ្នកនាង ក៏បានប្រកាសលក់ផ្ទះដែលមានទីតាំងល្អ ងាយស្រួលនៅក្នុងការរកស៊ី ដែលរាល់ថ្ងៃនេះ កំពុងជួលឲ្យគេលក់ឡាន។ អ្នកនាងបានបង្ហោះសារថា "តោះផ្ទះចំមុខកន្លែងរកសុី ឡៃឡុងចោលហើយ? នៅផ្សាដេប៉ូកំពុងជួលអោយគេលក់ឡាន? កាលមុនកូវិតគេអោយ 55ម៉ឺន$ ? តែពេលនេះ 50ម៉ឺន$លក់ចោល?012222221/015222221"។

បើបងប្អូនមានចំណាប់អារម្មណ៍ អាចធ្វើការទំនាក់ទំនងទៅកាន់លេខខាងលើ ដែលអ្នកនាងបានសរសេរស្រាប់។ សូមអរគុណ៕

ប្រភព៖ ខាត់ សុឃីម