គួរឱ្យរន្ធ ត់ ! ឆេះមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ នៅប្រទេសបង់ក្លាដេស ស្លា ប់ចំនួន...(វិដេអូខាងក្នុង)
ស៊ីហៀង
-

មន្ត្រីសេវាកម្មពន្លត់អគ្គីភ័យ Kamrul Hasan បាន រាយការណ៍ប្រាប់សារព័ត៌មាន AFPថាជនរងគ្រោះដែលជាអ្នកជំងឺ៥នាក់បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យUNITEDកំពូលមួយរបស់រដ្ឋ កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ ដែលបណ្ដាលមកពីការផ្ទុះនៃម៉ាស៊ីនត្រជាក់ដែលធ្វើឱ្យវាមានការឆាបឆេះយ៉ាងលឿនដោយសារតែអគ្គីភ័យបានឆាបឆេះទៅដល់បរិក្ខាអនាម័យពេទ្យដែលនៅក្បែរនោះ.។

ដែលហេតុការណ៍ អគ្គិភ័យនេះបានកើតឡើងនៅម៉ោង ៩ និង ៤៨ នាទីល្ងាចម៉ោងនៅប្រទេសបង់ក្លាដែសបានកើតឡើងនៅក្នុងសង្កាត់ហ្គូហាន់សានរបស់ក្រុងដាកាដែលជាមន្ទីរពេទ្យដែលកំពុងតែព្យាបាលអ្នកជំងឺកូវីដ១៩។

លោក Hasan បាននិយាយថា មនុស្សប្រាំនាក់បានស្លាប់ដោយសារការថប់ដង្ហើមដោយសារតែអគ្គិភ័យនេះ "ក៏ប៉ុន្ដែក្រុមសេវាកម្មអគ្គិភ័យបានគ្រប់គ្រងអគ្គិភ័យក្នុងរយៈពេលប្រហែលមួយម៉ោងទើបអគ្គីភ័យនោះមានសភាពស្ងប់ស្ងាត់ឡើងវិញ ហើយអ្នកជំងឺដ៏ទៃទៀតត្រូវបានជម្លៀសយ៉ាងប្រញាប់ប្រញាល់ពីកន្លែងហេតុការណ៍នោះផង នេះបើយើងតាមការណ៍បញ្ជាក់ពីលោកប្រធានមន្ទីរពេទ្យ។ " ។

សម្រួលអត្ថបទដោយ៖SOEUR.

ប្រភពCNA