ចំនួនអ្នកស្លា ប់ដោយសារជំងឺឆ្លងវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិកកើនឡើងដល់ ១០០,០០០ នាក់
ស៊ីហៀង
-

បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធបានបញ្ជាក់ថាចំនួនអ្នកស្លា ប់ដោយសារវីរុសកូវីដ១០នៅសហរដ្ឋអាមេរិចកើនឡើងដល់១០ម៉ឺននាក់ ក្រោយចំពេលដែលសហរដ្ឋអាមេរិកបានបើកឱ្យដំណើរការឡើងវិញក្រោយការបិទប្រទេសរយះពេលបីខែមកនេះដោយសារតែការបង្កឡើងនៃវីរុសមួយនេះ។

ការស្លាប់នៃចំនួនដ៏ច្រើននេះនេះគឺវាច្រើនជាងទ្វេដងនៃសង្គ្រាមអាមេរិកនិងវៀតណាម កូរ៉េ និងសង្គា្រមអ៊ីរ៉ាក់ ក្នុងឆ្នាំ២០០៣ដល់២០១១ផងដែរ។

ប៉ុន្ដែយ៉ាងណាក៏ដោយតួលេខស្លា ប់ប្រចាំថ្ងៃបានថយជាងខែមុនៗដោយគ្រែសម្រាប់ផ្គត់ផ្គង់អ្នកជំងឺក៏មិនមានភាពខ្វះដូចមុនទៀតដែរ។

សារព័ត៌មានរ៉យទ័របានរាយការណ៍ថានៅក្នុងសហរដ្ឋអាមេរិកចំនួនអ្នកស្លា ប់កើនឡើងដល់ជាង១០០,៤១១និងមានអ្នកឆ្លងជិត១,៦៩លានអ្នក។

យោងតាមសកលវិទ្យាល័យ Jons Hopkins គួរឱ្យដឹងដែរថាចំនួនអ្នកឆ្លងនៅទូទាំងសកលលោកដោយសារវីរុសកូវីដ១៩នេះកើនឡើងដល់៥,៦៣៦,៨០៥ នាក់ ចំនួនអ្នកជាសះស្បើយ ២,៣២១,៨០៤ នាក់និងចំនួនអ្នកស្លាប់៣៥២,២៤៣នាក់។

សម្រួលអត្ថបទដោយ៖SOEUR.

ប្រភពRT